ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​លោក​សុខ ម៉ក់​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកព្រំដែន​តំបន់​សំរោង (​ហៅ​ច្រក​សៀង ហៃ​)​បើកដៃ​ឲ្យ​ជនអន្តោប្រវេសន៍ រំហូរ​ចូល​មក​លេងល្បែង​បញ្ជាល់មាន់ ក្នុង​កាស៊ីណូ​យ៉ាង​ពេញទំហឹង ខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​អត់​ប៉ាស្ព័រ បាន​យ៉ាង​រលូន ?

លោក​លោក​សុខ ម៉ក់​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកព្រំដែន​តំបន់​សំរោង (​ហៅ​ច្រក​សៀង ហៃ​)​បើកដៃ​ឲ្យ​ជនអន្តោប្រវេសន៍ រំហូរ​ចូល​មក​លេងល្បែង​បញ្ជាល់មាន់ ក្នុង​កាស៊ីណូ​យ៉ាង​ពេញទំហឹង ខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​អត់​ប៉ាស្ព័រ បាន​យ៉ាង​រលូន ?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ស្វាយរៀង ÷ សេចក្តីរាយការណ៍ ពី ប្រជាពលរដ្ឋ ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​បានឲ្យដឹងថា បុគ្គល​ដែល​ហ៊ាន​បើក មាន់​ជល់​និង​ល្បែង​ផ្សេងៗ គ្រប់​ប្រភេទ​ក្នុង​កាស៊ីណូ ប្រហែលជា មាន​ខ្នងបង្អែក​រឹងមាំ នៅ​ពីក្រោយ និង​មាន​ឥទ្ធិពល​ទៀតផង ទើប​ហ៊ាន​ធ្វើ​អ្វីៗ តាម​ទំនើងចិត្ត សមត្ថកិច្ច​ពាក់ព័ន្ធ​ន​នៅ​ច្រក​ព្រំដែន​តំបន់​សំរោង​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ជាងនេះទៅទៀត ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ចន្ទ្រា បាន​បង្ហើប​ឲ្យដឹងថា​លោក​សុខ ម៉ក់ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកព្រំដែន​ច្រក​តំបន់​សំរោង និង​មន្ត្រី​ថ្នាក់ក្រោម សមត្ថកិច្ច​អាជ្ញាធរ​ក្នុង​មូលដ្ឋាន សម្ងំ​ទទួល ផលប្រយោជន៍​ខ្លះៗ ពី​ម្ចាស់​កាស៊ីណូ ទើប មាន​បើក​ល្បែង​ដូច​ជា បញ្ជាល់មាន់ បៀ​រ ហ្គេម​បាញ់​ត្រី ទុក ឲ្យ អ្នកញៀន​ល្បែង​មាន​ខ្មែរ និង​វៀតណាម លេង​ភ្លូក​ទឹកដី ភ្លូ​កដី ទាំង​យប់​ទាំង​ថ្ងៃ មិន​ចាត់​វិធានការ​បង្ក្រាប​នោះទេ​។​
​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​រស់នៅក្នុង​នាយ ប៉ុស្តិ៍​នគរបាល​ព្រំដែន​ច្រក​សំរោង​រង​ការរិះគន់​ចំៗ​ថា បើ គ្មាន ការឃុបឃិត គ្នា ជា ប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំ ទេ នោះ ម្ចាស់​ទីតាំង​និង បក្សពួក របស់ ខ្លួន មិន អាច សាង ភាពល្បីល្បាញ ខាង បើក ល្បែងស៊ីសង បញ្ជាល់មាន់ នៅ លើ ទឹកដី ខេត្ត ស្វាយរៀង បាន ឡើយ ។​
​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បានឲ្យដឹង ថា បុគ្គល ម្នាក់ នេះ បាន បើក សង្វៀន បញ្ជាល់ មាន់ បៀ​រ ហ្គេម​បាញ់​ត្រី កំពុង​លេង រាល់ ថ្ងៃ ក្នុង​កាស៊ីណូ ឲ្យ​ជនអន្តោប្រវេសន៍ ចូល​មក​លេង​យ៉ាង ពពាក់ពពូន ខ្លះ​ស្របច្បាប់ ខ្លះ​អត់​ស្របច្បាប់​។​

​ហេតុនេះ មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ និង សមត្ថកិច្ច​នៅ​ស្រុក​ចន្ទ្រា គូរ​ត្រួត​ពិនិត្យឡេីងវិញ​ផង ចំពោះ​ជនអន្តោប្រវេសន៍ ខ្លះ​ចូល​មក​លេងល្បែង​មានច្បាប់ ខ្លះ​អត់​ច្បាប់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ច្រកព្រំដែន​ច្រក​តំបន់​សំរោង​រក្សា​ភាព​ស្ងៀមស្ងាត់ ធ្វើឲ្យ ប្រជាពលរដ្ឋ ក្នុង​សុខ​ចន្ទ្រា​មាន ការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ បញ្ហា អសន្តិសុខ សង្គម ក្នុង មូល​មូលដ្ឋាន ដូចជា ចោរលួច ឆក់ ប្លន់ និង​រីក​រាលដាល​គ្រឿងញៀន​គួរ​ឲ្យ​កត់​សម្គាល់ថែម​ទៀត​ផង ។​

​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង បាន​អំពាវនាវ​ដល់​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន និង ឧត្តមសេនីយ៍ទោ កឹង ពេជ្រ វីរៈ ស្នងការដ្ឋាន នគរបាល ខេត្ត​ស្វាយរៀង និង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង ចាត់ មន្ត្រី ក្រោម ឱវាទ ទប់ស្កាត់​ទង្វើរ មិន​ប្រក្រតី របស់ បុគ្គល ដែល ហ៊ាន បើក ល្បែង​បញ្ជាល់មាន់ បៀ​រ ហ្គេម​បាញ់​ត្រី លេង​ស៊ីសង ខុសច្បាប់ នៅ​កាស៊ីណូ ច្រកព្រំដែន​ច្រក​តំបន់​សំរោង​ស្រុក​ចន្ទ្រា​គ្រប់គ្រង​ដោយ លោក​សុខ ម៉ក់ ជាបន្ទាន់ ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​៕

Filed in: ព័ត៌មានជាតិ