ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អភិបាលខណ្ឌ​មានជ័យ នាំ​អំណោយ​សម្តេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ៤៤៥​គ្រួសារ នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២

អភិបាលខណ្ឌ​មានជ័យ នាំ​អំណោយ​សម្តេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ៤៤៥​គ្រួសារ នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ត្រូវបាន​លោក ហែម ដា​រិទ្ធិ អភិបាលខណ្ឌ​មានជ័យ យកមក​ចែកជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន ៤៤៥​គ្រួសារ នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២​។​

​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​មាន​ការចូលរួម​ពី​អភិបាលរងខណ្ឌ លោក កៀង ចក់ និង​លោកស្រី ហួត ឃីម ព្រម​ទាំង​ចៅ​សង្កាត់​ទាំង​៧ និង​មន្ត្រី​ខណ្ឌ​-​សង្កាត់​មួយចំនួន​ទៀត ការ​ផ្តល់​ស្បៀងអាហារ​នេះ បាន​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​មិន​រំលង​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​។​

​ក្នុង​ឱកាស​នេះ លោក ហែម ដា​រិទ្ធិ បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​ទាំង​ទ្វេ ជូន​ប្រជាពលរដ្ឋ និង​បាន​ចាត់​ឱ្យ​មន្ត្រី​នៅ​មូលដ្ឋាន យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ក៏​ដូច​ជា​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ ណា​ម្នាក់​ស្លាប់ ឬ​រង​ទុក្ខវេទនា ដោយសារ​អត់បាយ​នោះទេ​។

​លោក​អភិបាលខណ្ឌ ក៏​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជាពិសេស​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ប្រធាន​តែងតែ​បាន​គិតគូរ យកចិត្តទុកដាក់​ជាប់​ជានិច្ច ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ក្រុមគ្រួសារ និង​គ្រប់​ទី​កន្លែង​ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់​។​

​ជាមួយគ្នានេះ លោក​អភិបាលខណ្ឌ ក៏​សូមឱ្យ​គ្រួសារ​ទាំងអស់ មេត្តា​ខិតខំ​ថែរក្សា​សុខភាព ដោយ​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ចូលរួម​អនុវត្ត​វិធានការ​បង្ការ និង​ការពារ​ខ្លួន​ពី​ជំងឺឆ្លង​ផ្សេងៗ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​លោក​អភិបាលខណ្ឌ បាន​ស្នើ​ឱ្យ​សង្កាត់​ទាំងអស់ ធ្វើបញ្ជី​បច្ចុប្បន្នភាព​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ចាសជរា​គ្មាន​ទីពឹង និង​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ឬ​រង​គ្រោះ​ដោយ​ប្រការ​ណាមួយ ត្រូវ​ពិនិត្យ និង​យកចិត្តទុដាក់​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ឱ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ឬ​អនុសាខា​កាកបាទ​ក្រហម​ខណ្ឌមានជ័យ ចុះ​នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​ឱ្យទាន់​ពេលវេលា នៅក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ ពោល​គឺ​អាជ្ញាធរ​មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​ជាដាច់ខាត​៕

Filed in: ព័ត៌មានជាតិ