ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញ​ជា​អធិបតីភាព​បិទ​ការ​ប្រណាំងទូក នៅ​ខេត្ត​បន្ទាយមានជ័យ​

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញ​ជា​អធិបតីភាព​បិទ​ការ​ប្រណាំងទូក នៅ​ខេត្ត​បន្ទាយមានជ័យ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​ល្ងាច​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ អម​ដោយ​ក្រុមការងារ​អញ្ជេី​ញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រណាំង​ទូកង​នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​អ្នក​ចូលរួម​ទស្សនា​ជា​ច្រេី​ន​ម៉ឺន​នាក់​។​

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ ការកោតសរសើរ ពី​ថ្នាក់ដឹកនាំ​ជាតិ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង ថែរក្សា​សន្តិភាព សណ្តាប់ធ្នាប់​ធ្នាប់ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ប្រឆាំង​ជំងឺ​កូវី​ដ​១៩ បន្ត​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​កាន់តែ​ប្រ​សេីរ​បង្កេី​តបាន​ពិធី​ប្រណាំងទូក​បង្ហាញ​បាន​ពី​ស្មារតី​សាមគ្គីភាព​ក្នុង​មហា​គ្រួសារ​អ្នក​បន្ទាយមានជ័យ​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ប្រធាន​ក្រុមការងារ នា​ឱកាស​នោះ​ដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ថ្លែង​បន្ត​ដោយ​កោតសរសើរ និង​អរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​របស់​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត គណៈកម្មាធិការ​ខេត្ត​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ គណៈកម្មការ​ទូក មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ វិស័យ​សាសនា វិស័យ​ឯកជន យុវជន សិល្បករ សិល្បការ​នី ពិធីករ ពិធីការ​នី បណ្តាញ​សារព័ត៌មាន និង​ផ្សព្វផ្សាយ ក្រុម​សម្អាត​អនាម័យ ដែល​បាន​សហការ​គ្នា ចូលរួម​យ៉ាង​សស្រាក់សស្រាំ​រៀបចំ​ពិធី​ប្រណាំងទូក​នេះ​ឡើង​ក៏​ដូចជា​ការរៀបចំ​ឲ្យមាន​ការ​តាំង​ពិ​ព័​រណ៌​ពាណិជ្ជកម្ម សិល្ប​តន្ត្រី ដើម្បី​ជា​ការកំសាន្ត​សប្បាយ របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​អ្នកទេសចរ​មក​ពី​បណ្តា​ខេត្ត​នានា​។​

​ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ថ្លែង​បន្តទៀតថា ពិធី​ប្រណាំងទូក​នៅ​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំ​២០២២​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​អធិកអធម សប្បាយរីករាយ ហើយ​ការប្រកួត​កីឡា​តែងមាន​អ្នកចាញ់ និង​អ្នកឈ្នះ ហេ​ី​យ​ភាព​ឈ្នះ​ចាញ់​នៃ​ការ​ប្រណាំងទូក​នាពេលនេះ គឺ​ពោរពេញ​ដោយ​មោទនភាព​ទាំងអស់គ្នា​ព្រោះ​បាន​ចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ​ផង ផ្តល់​នូវ​សុខភាព ការសប្បាយ​រីករាយ​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង អក​អំបុក សំពះ​ព្រះ​ខែ ផង និង​សូម​បំផុសស្មារតី​កូនចៅ​យើង​ឱ្យ​ស្រឡាញ់​កីឡា​ឆ្លៀត​ពេល​ទំនេរ​ពី​ការសិក្សា​បន្ត​លេង​កីឡា​ទាំងអស់​គ្នា​ដេ​ី​ម្បី​សុខភាព ចៀស​ចាក​ផុត​ពី​អំពើ​អបាយ​មាន​ល្បែងស៊ីសង គ្រឿងញៀន​ជា​ដើម​។​ល​។​

​ជាមួយនឹង​ការសប្បាយ​ពោរពេញ​ដោយ​សាមគ្គីភាព​នេះ​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ផ្តល់​នូវ​ការឧបត្ថម្ភ​ដល់​ទូក​ជ័យលាភី​ទាំងអស់​រួមមាន​៖
​ទី​១៖ គណៈកម្មការ​និង​កីឡា​ទូកង ទាំង​២៦​សរុប ពា​ន​២៦ ទង់​២៦ ទឹក​សុទ្ធ​៥១៥​យួរ ទឹកក្រូច​១៨២​កេស មី​១៩៨​កេស ភេសជ្ជ​៣៦០​ដប ថវិកា​សរុប​ចំនួន​៤៣​លាន ៩៨០​ពាន់​រៀល​គត់​។​
​ទី​២៖ ឧបត្ថម្ភ​ថវិកា​១​ក្រុម​/​អង្គភាព​១​លាន​រៀល មាន​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត អនុគណៈកម្មការ​ពិធី​ការតុបតែង អនុគណៈកម្មការ​រៀប​ចំ (​ពិធី​សំពះ​ព្រះ​ខែ អក​អំបុក ការ​ប្រណាំងទូក អត្ថាធិប្បាយ​ថត​រូបភាព និង​ផ្សាយ​សម្លេង អំណោយ​ពានរង្វាន់​ជ័យលាភី ស្ដង់​ពិ​ពរ​ណ៌
​ភូមិ​១​ផលិតផល​១ ប្រជា​ការពារ ក្រុមគ្រូពេទ្យ​ក្រុម​កាយ​រិទ្ធ​។​
​ទី​៣៖ ឧបត្ថម្ភ​កម្លាំង​នគរបាល​ការពារ​ចំនួន​២​លាន​រៀល​
​ទី​៤៖ ឧបត្ថម្ភ​ក្រុមការងារ​សម្អាត​សំរាម​ក្នុង​បរិវេណ​កន្លែង​ទស្សនា​ក្នុង​ពិធីបុណ្យ​អ៊ុំ​ទូក​ថវិកា ២​លាន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ