ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ផ្ញើ​សារ​គោរព​ជូន​ពរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុង​ឱកាស​ពិធី​ចម្រើន​ជន្មាយុ​គម្រប់ ៧៧ ឈានចូល ៧៨​ឆ្នាំ​

មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ផ្ញើ​សារ​គោរព​ជូន​ពរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុង​ឱកាស​ពិធី​ចម្រើន​ជន្មាយុ​គម្រប់ ៧៧ ឈានចូល ៧៨​ឆ្នាំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​ឱកាស​ប្រកបដោយ​សិរី​មង្គល​ថ្លៃថ្លា ចម្រើន​ជន្មាយុ​គម្រប់ ៧៧ ឈានចូល ៧៨​ឆ្នាំ របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ១២​កើត ខែ​ក​ត្ដិក ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២, លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​មេបញ្ជាការរង និង​មន្ត្រី​អាវុធហត្ថ​ទាំងអស់ សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី ទេវតា​ថែរក្សា​ទឹកដី​នៃ ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ​ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សូម​មាន​សុខភាព​ល្អ​បរិ​បូរ កម្លាំង​ពលំ​មាំមួន បញ្ញាញាណ​វាងវៃ និង​មាន​អាយុ​យឺនយូរ ដើម្បី​បន្ត​ដំណើរ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កសាង និង​អភិវឌ្ឍ​នាវា​កម្ពុជា កាន់តែ​រុងរឿង​ឡើង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​នេះ​ផង​ដែរ យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ គុណូបការៈ​ដ៏​ថ្លៃថ្លា វីរភាព​ដ៏​ឧត្តុង្គឧត្តម​របស់ សម្តេច​ពិជ័យ​សេនា ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី​ពុះពារ​ឧបសគ្គ​គ្រប់បែបយ៉ាង បម្រើ​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ​ប្រកបដោយ​ឆន្ទៈ​មោះមុត និង​រួមចំណែក​ដ៏​ធំធេង ក្នុង​ការដឹកនាំ និង​បម្រើ​ជាតិ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​ជាថ្មី​ម្ដងទៀត យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ប្រោស​ប្រទាន​ពរ​ជ័យ​ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី សូម​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ