ទាន់ហេតុការណ៍
PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>ភាពមិនប្រក្រតីប្រធានមន្ទីរសាធារណការខេត្តកែប កាន់លុយរដ្ឋចំណាយ បានផលចំណេញច្រើន មើលផ្លូវដឹងបណ្ដើៗហើយ...?==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី==>ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ==>បើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" ក្រុងតព្រះសីហនុអភិវឌ្ឍរមណីយដ្ឋាន និងលើកកម្ពស់សោភ័ណភាព==>ក្រុមហ៊ុន East Group ស្នើសុំរដ្ឋបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ នៅក្នុងខេត្ដព្រះសីហនុ==>កសិករនៅ​ក្រុង​សិរី​សោភ័ណ ដាំពោត​ដំណើប​ឆ្នាំ​នេះ ​លក់​ថោក​ជាង​ឆ្នាំ​មុន​ ហើយ​លក់​មិន​ដាច់​កែ​ឆ្នៃ​ធ្វើ​ពោត​កំបោរ​លក់==>សេចក្តីជូនដំណឹង ក្រសួងពាណិជ្ជកម្ម ស្តីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥

ម៉ូតូ​០១​គ្រឿង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​ស្វែងរក​ម្ចាស់ កាល​ពី​ល្ងាចម្សិលមិញ ត្រូវបាន​ម្ចាស់​មក​ទទួលយក​ទៅ​វិញ​ហើយ​!

ម៉ូតូ​០១​គ្រឿង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​ស្វែងរក​ម្ចាស់ កាល​ពី​ល្ងាចម្សិលមិញ ត្រូវបាន​ម្ចាស់​មក​ទទួលយក​ទៅ​វិញ​ហើយ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ល្ងាច​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ផេក​ផ្លូវកា​ររបស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការប្រកាស​ស្វែងរក​ម្ចាស់​ម៉ូតូ ០១​គ្រឿង ម៉ាក​ស្គុប​ពី ពណ៌​ក្រហម ពាក់ ស្លាក​លេខ​ភ្នំពេញ 1HV-1525 ដែល​សង្ស័យ​ថា​ជា​ម៉ូតូ​ពាក់ព័ន្ធ​ករណី​ចោរកម្ម ត្រូវ​គេ​យកមក​ប្លុង​ទុកចោល នៅ​ចំណុច​ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​បាន​ប្រកាស​ស្វែងរក​ម្ចាស់​ម៉ូតូ​ចំនួន​០១​គ្រឿង​ខាងលើ​នេះ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង នៅ​យប់​ថ្ងៃ​ដដែល​នេះ ត្រូវបាន​ម្ចាស់​ឈ្មោះ ជួប ដា​នី ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៥៨ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​យក​ឯកសារ​មក​បង្ហាញ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​បញ្ជាក់ថា​ជា​ម្ចាស់​ម៉ូតូ​ពិតប្រាកដ និង​ទទួលយក​ទៅ​វិញ​ហើយ​។ ដែល​ម៉ូតូ​មួយ​នេះ ម្ចាស់​ម៉ូតូ​បញ្ជាក់ថា ត្រូវបាន​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាត់​សោរ​ផ្ទះ​ចូល​លួច​ម៉ូតូ​របស់​ចំនួន​០៣​គ្រឿង និង​កង់​ចំនួន​០១​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​០៣ ឈានចូល ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ហើយ​ខ្លួន​មិន​បាន​ប្តឹង​សមត្ថកិច្ច អាវុធហត្ថ ឲ្យបាន​ដឹង​ពី​ព័ត៌មាន​ស្តីពី​ការ​លួច​នេះ​ទេ តែ​បែរជា​បានឃើញ​អាវុធហត្ថ​យក​ម៉ូតូ​របស់​ខ្លួន ដែល​ចោរ​បាន​លួច​ទៅ ហើយ​នោះ មក​ប្រកាស​ស្វែងរក​ម្ចាស់​នៅលើ​ផេ​កកងរាជអាវុធហត្ថ ដែល​ធ្វើឲ្យ​ខ្លួន​មាន​ការភ្ញាក់ផ្អើល និង​រំភើប​បំផុត មិន​នឹកស្មានថា នឹង​អាច​រក​ម៉ូតូ​០១​គ្រឿង របស់​ខ្លួន​នេះ​ឃើញ​មក​វិញ​ឡើយ​៕

Filed in: ព័ត៌មានជាតិ