ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ចូលរួម ពិធី​បើក​ការប្រណាំង​ទូកង នៅ​បរិវេណ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ​!

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ចូលរួម ពិធី​បើក​ការប្រណាំង​ទូកង នៅ​បរិវេណ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖ ​នៅ​រសៀល​ថ្ងៃ​សុក្រ ១១​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​អញ្ជើញ​ចូលរួម ពិធី​បើក​ការប្រណាំង​ទូកង នៅ​មាត់​ស្ទឹង​ទឹកថ្លា បរិវេណ​ឬ​ទីធ្លា​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ព្រមទាំង​អស់លោក​លោក​ស្រី ជា​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ជាច្រើន​នាក់​។​

​លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ អោយដឹងថា ពិធី​នេះ​មាន​ទូក​ចម្រុះ​ចំនួន​២៦​គ្រឿង ដែល​ត្រូវ​ចូលរួម​ប្រកួត ក្នុងនោះ​មាន​ទូកវែង មធ្យម​និង​តូច ។ គឺ​ទូក​ធំ​វែង​ចំនួន​៣​ទូក​ដែល​មាន​ចំណុះ​៦៩-៧៥​នាក់ ,​ទូក​មធ្យម​២​ទូក ចំណុះ​៤៥-៤៧​នាក់ ។ ទូក​មធ្យម ចំណុះ​២២​នាក់ ចំនួន​១៤​ទូក ទូក​តូច​ចំណុះ​៥​នាក់ ចំនួន​៥​ទូក និង​ចំណុះ​៣​នាក់ ចំនួន​២​ទូក ។ ចំពោះ​បច្ចេកទេស​នៃ​ការប្រកួត​ទូក​នេះ ក្នុង​លក្ខណ​:​វិលជុំ​និង​ចែក​ជា​ពូ​ល ។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា ក្រៅ​ពី​ពិធី​ប្រណាំង​ទូក រដ្ឋបាលខេត្ត​ក៏​បាន​រៀបចំ​ស្តង់​ពិព័រណ៍​ទូទៅ ភូមិ​១ ផលិតផល​១ នៅ​សួន​មានជ័យ​។ ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​កីឡាករ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​ក្រមសីលធម៌ ប្រកួត​ចាញ់ឈ្នះ​ចាត់ទុក​ជា​រឿង​ធម្មតា ត្រូវ​តាំង​ចិត្តជា​អ្នក​កីឡា​។ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​និង​បន្ត​អនុវត្តន៍​វិធានការ​សុខាភិបាល​៣​កុំ​៣​ការពារ ដើម្បី​គេច​ផុត​ពី​ការឆ្លង​ជម្ងឺ​កូវី​ដ​១៩​និង​ជម្ងឺ​ផ្សេងៗ​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់ពង្រាយ កម្លាំង​នគរបាល​ជាច្រើន​នាក់ ចុះ​សម្រួល​ចរាច​រណ៍ រៀបចំ​សណ្តាប់ធ្នាប់ ទាំង​នៅ​លើទឹក និង​លើគោក​នៃ​ទីតាំង​ប្រា​រព​ពិធី ដើម្បី​យាមល្បាត ការពារ​សន្តិសុខ សុវត្ថិភាព ក្រុម​កីឡាករ​ប្រណាំងទូក​ក្នុង​ទឹក និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវ​ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ ដែល​អញ្ជើញ​មក​ទស្សនា​ពិធី​ប្រណាំងទូក​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ