ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​កម្លាំង​នគរបាល បាន​នាំយក​ទូក​ម៉ាស៊ីន ដាក់ពង្រាយ​ការពារ​សុវត្ថិភាព មនុស្ស​និង​ទូក​នៅ​កន្លែង​ត្រៀម​ប្រារព្ធ​ពិធី​ប្រណាំងទូក​!

​កម្លាំង​នគរបាល បាន​នាំយក​ទូក​ម៉ាស៊ីន ដាក់ពង្រាយ​ការពារ​សុវត្ថិភាព មនុស្ស​និង​ទូក​នៅ​កន្លែង​ត្រៀម​ប្រារព្ធ​ពិធី​ប្រណាំងទូក​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែកត្តិក​ឆ្នាំខាល​ចត្វា​ស័ក ព​.​ស​២៥៦៦​ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ដឹកនាំ​កម្លាំង​នគរបាល នាំ​យក​ទូក​ម៉ាស៊ីន​ទៅ​ដាក់ពង្រាយ​នៅ​ទីតាំង​ក្នុង​ស្ទឹង​ទឹកថ្លា​ទីតាំង​ប្រណាំង​ទូកង ជាប់​បរិវេណ​ទីធ្លា​សាកលវិទ្យាល័យ​មានជ័យ ដើម្បី​ត្រៀម​ការពារ​សន្តិសុខ សុវត្ថិភាព បង្កា សង្គ្រោះ ក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២២ នេះ​។​

​ពី​ធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នៅ​ដងស្ទឹង​ទឹកថ្លា ជាប់​គ្នា​បរិវេណ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ ក្នុង​ឃុំ​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។​រៀបចំ​ដោយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ មាន​រយះពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​០៤-០៥ ខែវិច្ឆិកា ឆ្នាំ​២០២២​។

​ទន្ទឹមគ្នានេះ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏បាន ដាក់ពង្រាយ​កម្លាំង​នគរបាល​ជា​ច្រើន​នាក់ ដើម្បី​យាមល្បាត ការពារ​សន្តិសុខ សុវត្ថិភាព ក្រុម​កីឡាករ​ប្រណាំងទូក​ក្នុង​ទឹក និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវ​ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ដែល​អញ្ជើញ​មក​ទស្សនា​ពិធី​ប្រណាំងទូក​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ