ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កំពូល​ចោរ​ទាំង​៣​នាក់ ​ជិះឡាន​មួយគ្រឿង​ចូល​ហាង សាឡ​ន​ធ្វើ​ជា​កក់សក់​​ប្រើ​ថ្នាំ​សណ្តំ​យកលុយ​និង​ទ្រព្យសម្បត្តិ​ម្ចាស់​ហាង​ជិត​២​ម៉ឺន​ដុល្លា​ !

កំពូល​ចោរ​ទាំង​៣​នាក់ ​ជិះឡាន​មួយគ្រឿង​ចូល​ហាង សាឡ​ន​ធ្វើ​ជា​កក់សក់​​ប្រើ​ថ្នាំ​សណ្តំ​យកលុយ​និង​ទ្រព្យសម្បត្តិ​ម្ចាស់​ហាង​ជិត​២​ម៉ឺន​ដុល្លា​ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​) ៖ សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​៣​នាក់​ជិះ​រថយន្ត​មួយ​គ្រឿង​បន្ទាប់ពី​ចូល​ហាង​សាឡ​ន​កក់សក់​ប្រើ​ថ្នាំ​សណ្តំ​យកលុយ​និង​ទ្រព្យសម្បត្តិ​ជាច្រើន​។​

​ហេតុការណ៍​នេះ​ស្ថិតនៅ​ភូមិ​ចំ​បក់ សង្កាត់​ចេក ក្រុង​ស្វាយរៀង កាលពី​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា​ឆ្នាំ​២០២២​។​មន្ត្រីនគរបាល​បានឱ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ​កុយ​សុ​ផា​ណា អាយុ​៣៦​ឆ្នាំ​ជា​ម្ចាស់​ហាង​ផាន់​ណា​សាឡ​ន​នៅ​ភូមិ​សង្កាត់​ខាងលើ​។​

​ម្ចាស់​ហាង​បាន​ប្រាប់​សមត្ថកិច្ច​ថា សម្ភារ​ដែល​បាត់បង់​ប្រាក់​ចំនួន​១៧.៥០០​ដុល្លារ​-​ចិញ្ជៀន​ផ្លា​ទីន​២​វង់​ទម្ងន់​៦​ហ៊ុន​-​ខ្សែ​ដៃផ្លា​ទីន​១​ជី​កន្លះ​និង​ក្រវិល​មាស​ទំហំ​១​ហ៊ុន​ជា​របស់​កូន​។​

​មុន​កើតហេតុ​មាន​ក្រុម​ជនសង្ស័យ​៣​នាក់​បាន​ជិះ​រថយន្ត​មិន​ស្គាល់​ម៉ាក​ចូលក្នុង​ហាង​របស់​ខ្លួន​ដោយ​ប្រាប់​ថា​មក​កក់សក់​។​

​បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​បាន​សុំ​ឱ្យ​ប្រើ​សាប៊ូ​របស់​ពួកគេ​វិញ​ហើយ​ចាក់​ដាក់​បាតដៃ​ឱ្យ​ហិត​។​ពេលនោះ​ខ្លួន​បាន​វង្វេងស្មារតី​ក៏​ដើរ​ចូល​ក្នុងផ្ទះ​ចាក់​សោ​យក​លុយ​ទាំងអស់​ដែល​មាន​ឱ្យ​ពួកគេ​។​

​ក្រោយពី​បាន​លុយ​និង​គ្រឿង​អលង្ការ​រួច​ហើយ​ក្រុម​នោះ​បាន​បើករថយន្ត​ចេញ​ពី​ហាង​បាត់​ទើប​ដឹងខ្លួន​វិញ​បង្ក​ការភ្ញាក់ផ្អើល​តែ​ម្ដង​។​

​ក្រោយមក​ក្រុម​គ្រួសារ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​ព្រោះ​មាន​អាការៈរវើ​រវាយ​ខុស​ធម្មតា​ក្រោយ​ត្រូវ​ថ្នាំ​សណ្ដំ​របស់​ក្រុម​ជនសង្ស័យ​។​ ករណី​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ