ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុម​ការងារ​មូលដ្ឋាន​ចុះ​ជួយ​ខេត្ត​ប៉ៃលិន នាំយក​អំណោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៧៨៩​គ្រួសារ​

នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុម​ការងារ​មូលដ្ឋាន​ចុះ​ជួយ​ខេត្ត​ប៉ៃលិន នាំយក​អំណោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៧៨៩​គ្រួសារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន ៖ រសៀល​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា​ឆ្នាំ​២០២២ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អុ​ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​តំណាងរាស្ត្រ បាន​ដឹកនាំ​ក្រុមការងារ​គណៈ​អភិបាលខេត្ត ប្រធាន​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត កងកម្លាំង​សមត្ថកិច្ច បាន​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់​ជូន​ពលរដ្ឋ​ចំនួន​៧៨៩​គ្រួសារ មកពី​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​មាន​ជីវភាព​ក្រ​ក្រី និង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​ថ្លែង​នៅក្នុង​ឱកាស​នេះ ឯកឧត្តម បាន​ពាំនាំ​ផ្តាំ​សួរសុខទុក្ខ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​លោក​តែងតែ​យកចិត្តទុកដាក់​នឹករលឹក និង​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ជានិច្ច ដោយ​មិន​ទុកឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ដាច់​ស្បៀង​ស្លាប់​ដោយ​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ​។​

​អំណោយ​របស់​សម្តេច​តេជោ ដែល​ផ្តល់​ជូន​ពលរដ្ឋ​នាពេល​នេះ​រួមមាន​៖ ឃី​ត​១​ដុំ អង្ករ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ។​

Filed in: ព័ត៌មានជាតិ