ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​ប្រកាស​ទទួលស្គាល់​ប្រធាន​គណៈកម្មាធិការ​អនុ​សាខ​កាកបាទក្រហមកម្ពុជា ក្រុងប៉ៃលិន

សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​ប្រកាស​ទទួលស្គាល់​ប្រធាន​គណៈកម្មាធិការ​អនុ​សាខ​កាកបាទក្រហមកម្ពុជា ក្រុងប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន​÷​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០ ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ​២០២២ នេះ ឯកឧត្តម សៅ សារ៉ាត់ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន បាន​អញ្ចើញ​ជា​អធិបតី ក្នុង​ពិធី ប្រកាស​ទទួលស្គាល់​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុងប៉ៃលិន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា អនុសាខា​ក្រុង ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន អ្នកស្ម័គ្រចិត្ត យុវជន ក​ក្រក សរុប ១០៨​នាក់ ស្រី ១៦​នាក់​. ។

​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ជឿទុកចិត្ត របស់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ឯកឧត្តម ស្លេះ យូរ ប្រធាន​គណៈកម្មាធិការ​អនុសាខា​ក្រុង បាន​ប្តេជ្ញាចិត្ត ចំពោះមុខ​អង្គពិធី​ដូចតទៅ​៖
១- ប្តេជ្ញាចិត្ត​ខិតខំ​អោយ អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី គោរព​គោលការណ៍​គ្រឹះ​ទាំង ៧​ប្រការ​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​.
២- អភិវឌ្ឃន៍​ធនធាន​ថវិកា​ធនធានមនុស្ស​ដើម្បី​ឆ្លើយតប​ឲ្យបាន​តាម​សំណូមពរ​ការងារ​របស់ អនុសាខា និង ក្រុម​កាកបាទក្រហម គ្រប់​មូលដ្ឋាន ភូមិ សង្កាត់ ក្នុង​ក្រុង​ប៉ៃលិន​.
៣-​បន្ត​យកចិត្តទុកដាក់ អនុវត្តន៍ នូវ​ភារកិច្ច​ស្នូល ផែនការ​ណែនាំ របស់​ថ្នាក់​កណ្តាល និង​ថ្នាក់​សាខាឲ្យ​បាន​សម្រេច​លទ្ធផល​ល្អ​ប្រសើរ .
៤-​ខិតខំ​ពង្រឹង​សាមគ្គីភាព ក្នុង​ជួរ​គណៈកម្មាធិការ​អនុសាខា សំដៅ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ដៃគូ និង​ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ពង្រឹង​ពង្រីក​សមាជិកភាព ឲ្យបាន​ច្រើន​.
៥-​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ក្នុងការ​កៀរគរ​រក​មូលនិធិ​ដើម្បី​បុព្វហេតុ​មនុស្សធម៌​ជួយ​ដល់​ជនរងគ្រោះ ងាយ​រងគ្រោះ និង​ធានា​និរន្តរភាព​នៃ​ចលនា​.

​ក្នុងឱកាស​នោះ ឯកឧត្តម​អនុប្រធាន​សាខា បាន​ពាំនាំ​ប្រសាសន៍​របស់ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន បាន​ផ្ញើ​ការសួរសុខទុក្ខ ដោយ​ក្តី​នឹករលឹ​កកោត​សរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​អនុសាខា​ក្រុង​ថ្មី ដើម្បី​បន្ត​ការងារ​មនុស្ស​បន្ថែ​ម​ទៀត ។

​ឯកឧត្តម​អនុប្រធាន បន្សំ​ណេះ​សំណាល​ និង​មាន​ប្រសាសន៍​ណែនាំ​ដូចខាងក្រោម ៖
១/ បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ក្នុង​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃ​ក្នង និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គណៈកម្មាធិការ​អនុសាខា​.
២/ បន្ត​អភិវឌ្ឍ​ស្ថាប័ន ពង្រឹងសមត្ថភាព សហគមន៍ ដើម្បី​ផ្តល់​សេវាកម្ម​មនុស្សធម៌​ឱ្យ​កៀក​ដល់​ជន​ងាយ​រងគ្រោះ​បំផុត​.
៣ / បន្ត​អនុវត្ត​សកម្មភាព​មនុស្សធម៌ ក្នុង​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៃប្រតិបត្តិ​ការជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ​នៅ​ក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​.
៤/ ខិតខំ​កៀរគរ​រក​មូលនិធិ​ដើម្បី​ទ្រទ្រង់​សកម្មភាព​អនុសាខា​.
៥/ បន្ត​ថែរក្សា​កិត្តិនាម​កាកបាទក្រហម​កម្ពុជា ឱ្យ​សក្តិសម​ជា​ជំនួយការ​ឱ្យ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌​៕​ដោយ​÷​ស សារឿ​ន​

Filed in: ព័ត៌មានជាតិ