ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សាខា​កាកបាទក្រហម កម្ពុជា​ខេត្ត សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​រងគ្រោះ​ដោយសារ​អគ្គីភ័យ​នៅ​ស្រុក​ស្វាយជ្រំ​

សាខា​កាកបាទក្រហម កម្ពុជា​ខេត្ត សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​រងគ្រោះ​ដោយសារ​អគ្គីភ័យ​នៅ​ស្រុក​ស្វាយជ្រំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​: បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយជ្រំ ស្តីពី ករណី​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសា​អគ្គីភ័យ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្រុមការងា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ដឹកនាំ​ដោយ​លោកស្រី ដួង វណ្ណា ប្រធានកិត្តិយស​សាខា លោកស្រី ពៅ សុភាព ហេរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌ ផ្តល់​ជូន​គ្រួសារ​រងគ្រោះ ដោយសារ​អគ្គីភ័យ ១ គ្រួសារ ដែល​រងគ្រោះ​កាលពី​ព្រឹក​ថ្ងៃ​ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២២ វេលា​ម៉ោង ០៩:៣០​នាទី​ព្រឹក​កន្លងទៅ នៅ​ភូមិ​ស្វាយ​ក្ងោ ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បណ្តាល​ឲ្យ​ឆេះ​ផ្ទះ ០១ ខ្នង ទំហំ ៧×១២ ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ក្បឿង ថ្ម​ក្រោម ខូចខាត​ទាំងស្រុង​រួម​នឹង​សម្ភារ​ប្រើប្រាស់ និង​ស្លាប់​មនុស្ស​ម្នាក់​ឈ្មោះ កៅ យាន ភេទ​ប្រុស អាយុ ៧០ ឆ្នាំ ជា​ម្ចាស់ផ្ទះ មូលហេតុ​ដោយសារ​ផ្ទុះ​ធុង​ហ្គាស ។​

​ក្នុងឱកាស​នោះ​លោកស្រី ដួង វណ្ណា បាន​នាំមក​នូវ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិតអាសូរ និង​ការសោកស្តាយ ចំពោះ​ឧបទ្ទវហេតុ​ដែល​បាន​បំផ្លាញ​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រងគ្រោះ​នាពេលនេះ ។​

​ជាមួយគ្នានេះ លោកស្រី បាន​លើកទឹកចិត្ត​សូម​កុំ​អស់សង្ឃឹម ហើយ​ប្រឹងប្រែង​បំពេញការងារ និង​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ ។​

​លោកស្រី​ក៍​បាន​លើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​កាកបាទក្រហម​កម្ពុជា ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ពូជ​សាស​ន៏ ពណ៌​សប្បុរ ពោល​គឺ​ទីណា​មាន​ការលំបាក​ទីនោះ​មាន​វត្តមាន​កាកបាទក្រហម​កម្ពុជា​ចុះ​ជួយ​ជានិច្ច ជាក់ស្តែង​អំណោយ​ដែល​យក​មក​ផ្តល់​ជូន​នាពេលនេះ​គឺ​បានមក​ពី​ការបរិច្ចាក​របស់​សប្បុ​រស​ជន​នានា ថ្វី​ត្បិត​តែ​មិន​សាក​សម​ទៅនឹង​អ្វី​ដែល​បងប្អូន​បាត់បង់​ពិតមែន តែ​ក៏​អាច​ជួយ​ដោះស្រាយ​បងប្អូន​បាន​មួយ​រយៈពេល​ខ្លី​ផងដែរ ។​

​លោកស្រី ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្ន ចំពោះ​ការប្រើប្រាស់​ភ្លើង និង​ចរន្តអគ្គិសនី ដែល​ជា​ប្រភព​នៃ​គ្រោះថ្នាក់ ជាពិសេស​ចំពោះ​បងប្អូន​ដែល​ប្រើប្រាស់ ផ្ទាំង​សូ​ឡា ត្រូវមាន​ការប្រុងប្រយ័ត្ន ឧស្សាហ៍​ត្រួតពិនិត្យ ជៀសវាង​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ជា​យថាហេតុ ។

​សូម​បញ្ជាក់ថា​អំណោយ​ដែល​បាន​ផ្តល់ជូន​រួមមាន​៖ អង្ករ ៥០ គ​.​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ​-​សម្ល ២ មី ១ កេស​ត្រីខ ១ យួ ទឹកស៊ីអ៊ីវ ១ យួ កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់​(​មុង ១ ភួយ ១ ក្រមា ១ សារុង ១) ថវិកា ៤០ ម៉ឺន រៀល និង​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​សព ថវិកា ៥០ ម៉ឺន រៀល​ផង​ដែរ​៕


 

Filed in: ព័ត៌មានជាតិ