ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ លោក​អធិការនគរបាល​ស្រុក​ស្វាយទាប ដែល​បាន​ទទួល​មរណ​:​ភាព

​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ លោក​អធិការនគរបាល​ស្រុក​ស្វាយទាប ដែល​បាន​ទទួល​មរណ​:​ភាព
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​): នា​រសៀល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ត្រី ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ ស្នងការរង លោកនាយ​ការិយាល័យ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ លោក វរសេនីយ៍ឯក កែវ សុភ័ណ្ឌ អធិការនគរបាល​ស្រុក​ស្វាយទាប ដែល​បាន​ទទួល​មរណ​:​ភាព នា​វេលា​ម៉ោង ០១:០០​នាទី​រំលង​អធ្រាត ថ្ងៃ​ពុធ ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៥៨​ឆ្នាំ ដោយ​រោគាពាធ ។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ ពេជ្រ វី​រះ ស្នងការ​នគរបាល​ខេត្ត បាន​នាំយក​ថវិកា ១​លាន​រៀល​, អង្ករ ១០០​គីឡូក្រាម​, ទឹក​សុទ្ធ ២០​កេស​, មី ០៤​កេស​, និង​ត្រីខ ០២​យួរ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​ផងដែរ​។​

​លោក ឧត្តមសេនីយ៍ត្រី ស្នងការ​នគរបាល​ខេត្ត រួម​ទាំង​កងកម្លាំង​នគរបាល​ជាតិ​ទូទាំង​ខេត្ត​ស្វាយរៀង សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​នៃ​សព លោក វរសេនីយ៍ឯក កែវ សុភ័ណ្ឌ អធិការនគរបាល​ស្រុក​ស្វាយទាប ឆាប់​បាន​ចាប់បដិ​សន្ឋិ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ