ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​អត្ត​ស​ញ្ញណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ អស់​សុពលភាព បាត់ ឬ​ខូច និង​អាយុ​គ្រប់​១៥​ឆ្នាំ ត្រូវ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​!

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​អត្ត​ស​ញ្ញណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ អស់​សុពលភាព បាត់ ឬ​ខូច និង​អាយុ​គ្រប់​១៥​ឆ្នាំ ត្រូវ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖​នៅ​ថ្ងៃ​ចន្ទ ៨​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ពស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០១​ខែវិច្ឆិកា​ឆ្នាំ​២០២២​នេះ​ក្រោម​ការដឹកនាំ​និង​ដាក់​ចេញ​នូវ​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ កម្លាំង​នគរបាល​គ្រប់​អធិការដ្ឋាន​ស្រុក​-​ក្រុង ប៉ុស្តិ៍​រដ្ឋបាល បាន​ចេញ​យាមល្បាត និង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ ជម្រុញ​ដល់​ពលរដ្ឋ​ឲ្យមក​ធ្វើ​អត្តសញ្ញាណប័​ណ្ណ​សញ្ញជាតិ​ខ្មែរ​គំរូ​ថ្មី ,​ផលប៉ះពាល់​នៃ​គ្រឿងញៀន​, គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដល់​យុវជន​និង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​រួមចំណែក​ក្នុង​ការទប់ស្កាត់ កាត់បន្ថយ​បទល្មើស​អសន្តិសុខ​នានា​តាម​មូលដ្ឋាន​។​

​នគរបាល​ស្នងការ​ខេត្ត​បន្ទាយមានជ័យ អំពាវនាវ​អោយ​ប្រជាពលរដ្ឋ មាន​អត្ត​ស​ញ្ញណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​អស់​សុពលភាព បាត់ ឬ​ខូច និង​អាយុ​គ្រប់ ១៥​ឆ្នាំ មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​។ លើសពី​នេះ​ពលរដ្ឋ​ដែល​មាន​កូនៗ​គ្រប់​អាយុ​ត្រូវ​ជម្រុញ​ពួកគាត់​ឲ្យទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យបាន​គ្រប់គ្នា ដើម្បី​ងាយ​យក​ទៅ​ប្រើប្រាស់​ក្នុង​ជីវិត​ការងារ​ប្រចាំថ្ងៃ និង​ចុះឈ្មោះ​បោះឆ្នោត​។​

​ក្រៅ​ពី​ការងារ​ស្នូល នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​យ៉ាង​សកម្ម ដូចជា ការងារ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូវី​ដ​១៩ ការសង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះធម្មជាតិ​នានា គ្រោះ​អគ្គីភ័យ និង ជួយ​សម្រួល​ចរាចរណ៍​ដល់​សិស្សានុសិស្ស​រាល់​ពេល​ម៉ោង​ចូលរៀន និង​ចេញពី​រៀន តាម​សាលារៀន​ទូទាំង​ខេត្ត​ផងដែរ​៕

Filed in: ព័ត៌មានជាតិ