ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម ឃួ​ង ស្រេង ជំរុញ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ត្រូវ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ស្អាត និង​ត្រូវ​រៀប​ចំ​គោលដៅ​ការងារ​មូលដ្ឋាន​របស់​ខ្លួន​ឱ្យបាន​ច្បាស់លាស់

ឯកឧត្តម ឃួ​ង ស្រេង ជំរុញ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ត្រូវ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ស្អាត និង​ត្រូវ​រៀប​ចំ​គោលដៅ​ការងារ​មូលដ្ឋាន​របស់​ខ្លួន​ឱ្យបាន​ច្បាស់លាស់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២ អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ សង្កាត់ ជាប្រចាំ​រាល់​ខែ ដោយ​ដាក់​ទិសដៅ​ការងារ​ឱ្យបាន​ច្បាស់លាស់ បញ្ហា​ប្រឈម​នានា សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការងារ​របស់​ខ្លួន ដំណើរការ​ទៅ​ដោយ​រលូន រក្សា​បាន​សន្តិសុខ សណ្តាប់ធ្នាប់​និង​បរិស្ថាន​ល្អ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​ជំរុញ​បែបនេះ​នៅ​រសៀល​ថ្ងៃ​អង្គារ ៨​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០១ ខែវិច្ជិកា ឆ្នាំ​២០២២ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ កម្មវិធី​ពានរង្វាន់​សេវា​សង្គម សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជូន​រដ្ឋបាល​ខណ្ឌ សង្កាត់ ប្រចាំឆ្នាំ​២០២០-២០២១ ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី និង​លោក​ឃួង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ​ខណ្ឌ សង្កាត់ ត្រូវ​រួមគ្នា​សហការគ្នា ធ្វើយ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​របស់​យើង មាន​ទាំង​សន្តិសុខ សណ្ដាប់ធ្នាប់ សោ​ភណ ភាព និង​បរិស្ថាន​ល្អ​ពិសេស ការ​ពិនិត្យ​ទៅលើ​មូលដ្ឋាន​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​សំរាម ធូលី​ជាដើម ដោយ​ធ្វើ​ការរាយការណ៍ ក៏ដូចជា​អន្តរាគមន៍​ដើម្បី​យក​សំរាម​និង​ធូលី​ចេញពី​ដងផ្លូវ​នានា នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យអស់​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា កន្លងមកនេះ ពិសេស​ក្នុង​ដំណាក់កាល នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ទាំង​ខណ្ឌ ទាំង​សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ដោយ​បំពេញ​ការងារ​នេះ មិន​ថា​ថ្ងៃ ឬ​យប់​ឡើយ រហូត​ទទួលបាន​ជោគជ័យ និង​បាន​បើក​ដំណើរការ សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ ដែល​គិត​មកដល់ពេលនេះ ភាពជោគជ័យ​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវី​ដ -១៩ មាន​រយៈពេល​មួយ​ឆ្នាំ​គត់​។​

​ឯកឧត្តម​ឃួង ស្រេង ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ បន្ត​បម្រើ​ប្រជាពលរដ្ឋ​បន្ថែមទៀត ពិសេស​ការផ្តល់​សេវា​សង្គម​ជូន​ប្រជាពលរដ្ឋ ដើម្បី​ទទួលបាន​ការគោរព​ស្រឡាញ់ និង​ជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ រហូត​ដល់​ពួកគាត់​បោះឆ្នោត​ឱ្យ​យើង នៅ​ឆ្នាំ​២០២៣​ខាងមុខ​។ ការផ្តល់​សេវា​នៅ​ទីណា​ល្អ ទីនោះ​ប្រជាពលរដ្ឋ​កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ និង​កាត់បន្ថយ​អំពើហិង្សា​ផងដែរ​។ អាជ្ញាធរ​ខណ្ឌ សង្កាត់ ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ដើម្បី​បាន​ពិន្ទុ​ច្រើន ឈាន់​ទៅ​ទទួល​បាន​ចំណាត់​ថ្នាក់​ផ្កាយ​ច្រើន​។ លើកកម្ពស់​សេវា​សង្គម ជួយ​ប្រជា​ពល រដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ អាជ្ញាធរ​ខណ្ឌ សង្កាត់ ត្រូវ​ជំរុញ​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា និង​ទាន់​ពេលវេលា ។​

​គួរបញ្ជាក់​ថា លទ្ធផល​នៃ​ការអនុវត្ត កម្មវិធី​ពានរង្វាន់​សេវា​សង្គម សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ផ្អែក​តាម​លទ្ធផល​ដែល​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ការពិនិត្យ​វាយតម្លៃ សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ​២០២០-២០២១ គឺ​រាជធានី​ភ្នំពេញ ទទួលបាន​ពាន់រង្វាន​ជើងឯក​ចំនួន ២​ខណ្ឌ និង​២​សង្កាត់ រួមមាន​៖ រដ្ឋបាល​ខណ្ឌមានជ័យ ទទួលបាន​ជ័យលាភី​ជើងឯក​លេខ​២​។ រដ្ឋបាល​ខណ្ឌ​កំបូល ទទួលបាន​ជ័យលាភី​ជើងឯក​លេខ​៣​។ រដ្ឋបាល​សង្កាត់​បឹង​កេងកង​ទី​១ ទទួលបាន​ជ័យលាភី​ជើងឯក​លខ​១​។ រដ្ឋបាល​សង្កាត់​បឹង​កេងកង​ទី​២ ទទួលបាន​ជ័យលាភី​ជើងឯក​លេខ​៤ (​បាន​ប្រគល់​ជូន​រួច​ដោយ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​) ។ ចំពោះ​ពានរង្វាន់​ផ្កាយ​សេវា​សង្គម ដែល​ត្រូវ​ធ្វើ​ពិធី​ប្រគល់​ជូន​នេះ រួមមាន​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួលបាន​ពានរង្វាន់​ផ្កាយ​៣, រដ្ឋបាល​ខណ្ឌ​ចំនួន​៩ ទទួលបាន​ផ្កាយ​៣, រដ្ឋបាល​ខណ្ឌ​ចំនួន​៣ ទទួលបាន​ផ្កាយ​២ ។ ចំណែក​រដ្ឋបាល​សង្កាត់​ចំនួន​២៨ ទទួលបាន​ផ្កាយ​៣, រដ្ឋបាល​សង្កាត់​ចំនួន​១៥​ទទួលបាន​ផ្កាយ​២,​និង​រដ្ឋបាល​សង្កាត់​ចំនួន​៨​ទៀត ទទួលបាន​ផ្កាយ​១ ទាប​ជាង​គេ ៕

Filed in: ព័ត៌មានជាតិ