ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កាស៊ីណូ​ចក្រវាល​ជាយ​ដែន លប​ដំណើរការ​ឡើងវិញ និង​មាន​បង្កប់​សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ និង​លប​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ?

កាស៊ីណូ​ចក្រវាល​ជាយ​ដែន លប​ដំណើរការ​ឡើងវិញ និង​មាន​បង្កប់​សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ និង​លប​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ត្បូងឃ្មុំ ÷ សម្លេង​ស្រែក​ហ៊ោកញ្ជ្រៀវ​ពេញ​ក្នុង​កាស៊ីណូ​ចក្រវាល​ជាយ​ដែន ដោយ​មាន​អ្នកចូលរួម​លេងល្បែង បញ្ជល់មាន់ ពពាក់ពពូន នៅ​ចំណុច​ចម្ការកៅស៊ូ ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ដោយ​សេរី ដែល​បង្ក​អោយមាន​មន្ទិលសង្ស័យ​ថា បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​នោះ ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំង​នៅ​ពីក្រោយ ទើប​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​បន្ទាប់ពី​ពេល​កន្លងមក​ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល បាន​ប្រកាស​ឱ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​បិទ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​ឲ្យអស់ ។ គេ​សង្កេតឃើញថា អាជ្ញា​គ្រប់​ជាន់​ថ្នាក់​បាន​ដុតដៃដុតជើង​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់ ក្នុង​ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ។​

​ដោយឡែក មួយ​រយៈ​ចុង​ក្រោយ​នេះ ម្ចាស់​កាស៊ីណូ​ចក្រវាល​ជាយ​ដែន នេះ បែរជា លប​ចាប់ផ្ដើម​ដំណើរការ​វិញ ហើយ​សម្រុក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង បញ្ជាល់មាន់ បៀ​រ អាប៉ោង យ៉ាង​គគ្រឹកគគ្រេង ដែល​ករណី​នេះ គេ​សង្ស័យថា ម្ចាស់​កាស៊ីណូ​បើក​ផ្គើន មិន​ខ្វល់​ពី​អនុសាសន៍​សម្តេច​តេជោ ហ៊ុន សែន ផង និង​អាច​ថា​មាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​ផង​។

​ក្រុម​ប្រជាពលរដ្ឋ​លើកឡើងថា លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ ព្រោះ​ល្បែងភ្នាល់​ស៊ីសង​ខុសច្បាប់ ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ បើក​ដំណើរ​ទៅ​បាន​បែប​នេះ គេ​អាច​សង្ស័យថា មាន​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​មូលដ្ឋាន ។​

​លើសពីនេះ​ទៀត ប្រជាពលរដ្ឋ​ក៏​សូម​អំពាវនាវ​ឲ្យ លោក ជាម ចន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ លោក និង លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សូម​ចាត់វិធានការ​បង្ក្រាប​ល្បែងភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ នៅ​ចំណុច​ចំការកៅស៊ូ​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ជា​បន្ទាន់​ផង ។ ជៀសវាង កើត​អំពើហឹង្សា​ក្នុង​គ្រួសារ ចោរកម្ម​ផ្សេងៗ ដូចជា ចោរលួច ឆក់​ប្លន់ និង​គ្រឿងញៀន រីក​រាលដាល ។​

​មហាជន នៅក្នុង​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់​ស្រុក​ពញាក្រែក ត្បូងឃ្មុំ សូម​ស្នើរ​ដល់​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និង នាយ ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគ​រន​គរ​បាល​ជាតិ​មេត្តាជួយ​ទប់ស្កាត់ និង​បង្ក្រាប​កាស៊ីណូ​វាល​ជាយ​ដែន នៅ​ចំណុច​ខាងលើ​នេះ​ផង ព្រោះថា កំពុងតែ​បើក​ក​ឲ្យ​ខ្មែរ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ​សម្បើម​ណាស់ ៕

Filed in: ព័ត៌មានជាតិ