ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព ក្នុងឱកាស​អបអរសាទ​រ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២២ ដល់​នគរបាល​ក្រោម​ឱវាទ​!

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព ក្នុងឱកាស​អបអរសាទ​រ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២២ ដល់​នគរបាល​ក្រោម​ឱវាទ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ ការពារ សន្តិសុខ សុវត្ថិភាព ក្នុងឱកាស​អបអរសាទ​រ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២២ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វីរ​: ស្នងការរង ផែន​សេនាធិការ បាន​ឡើង​អាន​និង​ផ្សព្វផ្សាយ​ផែនការ ការពារ ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​។ គោលដៅ​ការពារ​មាន​២​កន្លែង​គឺ ទី​១-​ទីតាំង​ប្រណាំង​ទូកង នៅ​បរិវេណ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ មាន​រយះពេល​២​ថ្ងៃ (​ថ្ងៃទី​០៤-០៥ ខែវិច្ឆិការ ឆ្នាំ​២០២២​។ ទី​២-​ទីតាំង​ប្រារព្ធ​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ នៅ​សាលាខេត្ត និង​តាម​ដងស្ទឹង​ព្រះ​ពន្លា​(​ថ្ងៃទី​៨ ខែវិច្ឆិការ ឆ្នាំ​២០២២)​។

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ដាក់ចេញ​នូវ​បទបញ្ជា ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​គោរព​តួនាទី ភារកិច្ច យកចិត្តទុកដាក់​ចំ​ពៅ​បេសកកម្មរ​ប់​ខ្លួន ដោយ​ស្មារតី​ទទួលខុសត្រូវ និង​ធានា​ឲ្យបាន​ទាំងស្រុង នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ បណ្តា​ឥស្សរជន​សំខាន់ៗ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ខាងលើ ប្រព្រឹត្តទៅ ប្រកបដោយ បរិយាកាស​សប្បាយរីករាយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ