ទាន់ហេតុការណ៍
តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ជាង​៦​ពាន់​នាក់​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ជាង​៦​ពាន់​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក ថ្ងៃ​អង្គារ ៨​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ។

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា និស្សិត​ដែល​ដែល​អញ្ជើញ​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ មាន​ចំនួន​សរុប ៦,៣០៧​នាក់ (​នារី ៣,០៨៨​នាក់​)​។ ក្នុងនោះ​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨​នាក់ និង​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ១,៦៤៣​នាក់ នារី ៥៦០​នាក់​។ យោង​តាម​លទ្ធផល​ស្ទង់​មតិ​របស់​សាកលវិទ្យាល័យ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នេះ មាន​និស្សិត​ជាង ៩៧​ភាគរយ មាន​ការងារ​ធ្វើ ក្នុងនោះ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​មាន​ជាង ៩៦​ភាគរយ និង​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន​ជិត ១០០​ភាគរយ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ ថ្លែង​នូវ​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​បាន​ប្រឹងប្រែង​ជម្នះ​ការលំបាក​ជាមួយនឹង​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ធានា​បាន​ការសិក្សាអប់រំ​ប្រកប​ដោយ​ភាពជោគជ័យ​។ សម្តេច​តេជោ​ក៏បានថ្លែងអំណរគុ​ណដ​ល់​គ្រឹះស្ថាន​អប់រំ​ទាំងអស់ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។​សម្តេច​តេជោក៏បាន​ថ្លែងថា វិបត្តិ​ជំងឺ​កូវី​ដ​-១៩ បានធ្វើឱ្យ ឌីជីថល នៅក្នុង​វិស័យ​នានា រួម​ទាំង​ការ​សិក្សា​ផង​មាន​ការរីកចម្រើន​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ គឺជា​ខួប​មួយឆ្នាំ ដែល​កម្ពុជា​បើក​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​យកឈ្នះ​លើ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ហើយ​ក៏​ជួយ​សេដ្ឋកិច្ច​កម្ពុជា មាន​កំណើន​ឡើងវិញ​ផងដែរ​។​សម្តេច​តេជោ បាន​មានប្រសាសន៍​ពី​ការ​វិវឌ្ឍន៍​ដ៏​ល្អ​ក្នុង​វិស័យ​អប់រំ ដោយ​បាន​គូសបញ្ជាក់ថា ការ​វិវឌ្ឍន៍​ដ៏​ល្អ​នេះ ដោយសារ​តែ​កម្ពុជា​មាន​សុខសន្តិភាព បើ​គ្មាន​សន្តិភាព កុំ​និយាយ​ដល់​ការអភិវឌ្ឍន៍ ហើយ​បើ​គ្មាន​ធ​ធាន​នុស្ស ក៏​គ្មាន​ការអភិវឌ្ឍន៍​ដែរ​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃ​នេះ សម្តេច​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​អ៊ុ​យក្រែន តាម​ទូរស័ព្ទ​។ សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ​ដល់​អាណាព្យាបាល និង​សាច់ញាតិ ដែល​បាន​ឧបត្ថម្ភ និង​គាំទ្រ​ដល់​ការសិក្សា​រៀនសូត្រ​របស់​កូន ភរិយា ឬ​ស្វាមី​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន សូម​ការយោគយល់​ពី​ប្រជាពលរដ្ឋ ចំពោះ​ការរំខាន​ចរាចរណ៍​មួយចំនួន ក្នុងពេល​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នា​សប្តាហ៍​ក្រោយ​។​សម្តេច​តេជោ ក៏​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ឱ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​អាច​បោះឆ្នោត​បាន​។ សម្តេច​តេជោ ហ៊ុន សែន នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ជា​បន្ត​ទៀត​។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អបអរសាទរ​ចំពោះ​ជ័យលាភី​ទាំងអស់​របស់​និស្សិត​នៅថ្ងៃនេះ និង​ជូនពរ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​ជា​បន្ត​ទៀត​ទាំង​ក្នុង​ការសិក្សា និង​ការងារ​នាពេលខាងមុខ​៕

 

Filed in: ព័ត៌មានជាតិ