ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អាវុធហត្ថ​រាជធានី​ភ្នំពេញ កែច្នៃ​រថយន្ត​១០​គ្រឿង ដែល​ទទួលបាន​ពី​សប្បុរសជន ទៅ​ជា​រថយន្ត​បម្រើ​ប្រតិបត្តិការ​ចម្រុះ​មុខងារ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ កែច្នៃ​រថយន្ត​១០​គ្រឿង ដែល​ទទួលបាន​ពី​សប្បុរសជន ទៅ​ជា​រថយន្ត​បម្រើ​ប្រតិបត្តិការ​ចម្រុះ​មុខងារ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​រថយន្ត​១០​គ្រឿង ក្នុងនោះ​មាន រថយន្ត Ford Ranger XLT ចំនួន​០៥​គ្រឿង និង រថយន្ត IZUZU ចំនួន​០៥​គ្រឿង ដែល​អាវុធហត្ថ រាជធានី​ភ្នំពេញ​ទទួលបាន ពី​សប្បុរសជន​កន្លង​មក ត្រូវបាន លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើ​ការកែច្នៃ និង​បំពាក់​គ្រឿង​បន្ថែម ដែល​អាច​ប្រើ​បាន​ច្រើន​មុខងារ បត់បែន​តាម​កាលៈទេសៈ សម្រាប់​អង្គភាព​ប្រើប្រាស់​ជា​មធ្យោបាយ​យ៉ាងសំខាន់ ក្នុង​ការរួមចំណែក​លើ​ការងារ​ចុះ​ប្រតិបត្តិការ បង្ក្រាប​បទល្មើស ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ជាពិសេស​ត្រៀម​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រតិភូ​តាម​បណ្តា​ប្រទេស​ផ្សេងៗ ដែល​នឹង​មក​ចូលរួម ក្នុង​កិច្ចប្រជុំ​លំដាប់​អន្តរជាតិ​នានា​នៅ​កម្ពុជា ។​

​ជំនួស​មុខ​ឲ្យ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ក្នុងនាម​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សប្បុរសជន​ខាងលើ ដែល​មាន​ទឹកចិត្ត​ស្រលាញ់​គាំទ្រ កម្លាំង​កងរាជអាវុធហត្ថ ព្រមទាំង​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ទិញ​រថយន្ត​ទាំង​១០​គ្រឿង​ប្រគល់​ជូន​អង្គភាព អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​បម្រើ​ប្រជាពលរដ្ឋ​និង​សង្គមជាតិ ៕

 

Filed in: ព័ត៌មានជាតិ