ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ លេខ​១ ជាប់​គ្នា​៤​ដង លើ​ដង​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង​

អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ លេខ​១ ជាប់​គ្នា​៤​ដង លើ​ដង​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​​ឧបត្ថម្ភ​គាំទ្រ​ពេញទំហឹង ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ទូទាំង រាជធានី​ភ្នំពេញ ដែល​ធ្លាប់បាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ កាលពី​ឆ្នាំ​២០១៧, ឆ្នាំ​២០១៨, ឆ្នាំ​២០១៩ កន្លងមក និង​ខកខាន​មិន​បាន​ចូលរួម​ប្រកួត​០២​ឆ្នាំ គឺ​ឆ្នាំ​២០២០-២០២១ ដោយសារ​មិន​មាន​ការ រៀបចំ​ប្រារព្ធ​ពិធី ព្រោះតែ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ មកដល់​ឆ្នាំ​២០២២​នេះ ដោយ​មាន​ការរៀបចំ​ប្រារព្ធ​ពិធី​ប្រណាំងទូក​ឡើងវិញ អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ នៅ​តែ​ការពារ​បាន នូវ​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ របស់​ខ្លួន​ដដែល​។​

​កម្មវិធី​ប្រកួត​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​លើ​ដង​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង ឆ្នាំនេះ ក៏​មិន​ខុស​ពី​បណ្តា​ឆ្នាំ​កន្លង​មក​ផង​ដែរ គឺ​ប្រារព្ធ​ឡើង រយៈពេល​០២​ថ្ងៃ កាលពី​ថ្ងៃ​ទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២ ដោយ​មាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ និង​ចូលរួម​ជា​អធិបតី ពី​សំណាក់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង និង អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ស្វាយរៀង​ទាំងមូល ដោយ​មាន​ទូក​ចូលរួម​ប្រកួត​មកពី កងរាជអាវុធហត្ថ រាជធានី​ខេត្ត ទាំង​២៥ ទូទាំង​ប្រទេស រួម​ជាមួយ​ទូក​មក​ពី ក្រុង​ស្រុក​ទូទាំង​ខេត្ត​ស្វាយរៀង ទូក​របស់​សាលាខេត្ត​ស្វាយរៀង និង​ទូក​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​មួយចំនួនទៀត ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ