ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្វាយរៀង​រយៈពេល ២​ថ្ងៃ​ពិធី​ប្រណាំង​ទូក ភ្ញៀវ​មក​កម្សាន្ដ​ជាង​៤៤​ម៉ឺន​៥​ពាន់​នាក់​

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្វាយរៀង​រយៈពេល ២​ថ្ងៃ​ពិធី​ប្រណាំង​ទូក ភ្ញៀវ​មក​កម្សាន្ដ​ជាង​៤៤​ម៉ឺន​៥​ពាន់​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង ៖ លោក វ៉ាន់​សា​រ៉ា​ត ប្រធាន​មន្ទីរ​ទេ​ចរណ៍​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣១​ខែតុលា​ឆ្នាំ​២០២២​ថា នា​ថ្ងៃ​ទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២ (​រយៈពេល ០២​ថ្ងៃ​)​នេះ នៅតាម​បណ្ដោយ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង មាន​រៀបចំ​ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​ក្ដារ​បី​សន្លឹក ឆ្នាំ​២០២២ ភ្ញៀវ​ទេចរ មក​ដើរ​កំសាន្ត​សប្បាយ​ជាង​៤៤​មុឺន​៥​ពាន់ នាក់​។​

​លោក​បន្តថា មន្ទីរ​ទេសចរណ៍​ខេត្ត​គឺជា​សមាជិក​ក្នុង​អនុគណៈកម្មការ​បច្ចេក​ទេស​ប្រណាំងទូក​ខេត្ត ដែល​ភារកិច្ច​ទទួល​ចុះ​ឈ្មោះ​ប្រណាំងទូក រៀបចំ​ស្លាក​លេខ​ទូក ក្បាល​- កន្ទុយ​ទូក និង​ទីតាំង​បង្គោល​ចតទូក ព្រមទាំង​សម្របសម្រួល​ការងា​រដល់​ប្រតិភូ​ដឹកនាំ​ទូក និង​កី​ទ្បា​ក​រទូក​ផងដែរ ។​

​ដោយ​នៅ​ក្នុង​ឆ្នាំ​២០២២ នេះ មាន​ទូក​ចូលរួម​ប្រណាំង​មកពី​បណ្តា​រាជធានី​-​ខេត្ត និង​ទូក​ក្នុង​ខេត្ត សរុប​ចំនួន ៥០ គ្រឿង រួមមាន​៖ ប្រភេទ​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ចំណុះ ២២​នាក់ មាន​ចំនួន ៤៤ គ្រឿង និង​ប្រភេទ​ទូក​ក្ដារ​បី​សន្លឹក ចំណុះ ៣​នាក់ មាន​ចំនួន ០៦ គ្រឿង មាន​កីឡាករ សរុប ១,២៤២ នាក់ (​នារី ០៣ នាក់​) ខណៈ ក្នុង​ពិធី​ប្រណាំងទូក​ឆ្នាំ​នេះ​ដែរ មាន​ការរៀ​ចំ​តាំងពិព័ណ៌ ការប្រគុំ​តន្ត្រី និង​ការបាញ់​កាំ​ជ្រួច ផងដែរ ៕

Filed in: ព័ត៌មានជាតិ