ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ដោយ​មាន​កិច្ច​អន្តរាគមន៍ ពី​លោក សុខ​ពេញវុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ ប្អូនប្រុស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​ត្រូវបាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ

ដោយ​មាន​កិច្ច​អន្តរាគមន៍ ពី​លោក សុខ​ពេញវុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ ប្អូនប្រុស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​ត្រូវបាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ : ដោយ​មាន​បណ្ដាញសារព័ត៌មាន​បាន​ចុះផ្សាយ ស្ដី​អំពី​ប្អូនប្រុស​ទុរគត​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ ស្វែងរក​សប្បុរសជន ដើម្បី​ជួយ​ដល់​ប្អូនប្រុស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ខាងលើ ។​
​បន្ទាប់ពី​ដឹង​ដំណឹង​នេះ​ដឹង​ដល់ សប្បុរសជន និង អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ចុះមក​ធ្វើ​កិច្ច​អន្តរាគមន៍​ភ្លាមៗ នាំយក​មក​អំណោយ​និង​ថវិកា​មួយចំនួន​ព្រមទាំង​ប័ណ្ណ​សមធម៌​សង្កាត់ និង​ឱ្យ​បញ្ជូន​ប្អូនប្រុស​ទៅ​មន្ទីរពេទ្យ​បែក​ចាន អង្គស្នួល ។​

​បើ​តាម​ព័ត៌មាន​ពី​អ្នកជិតខាង​នាំ​ប្អូនប្រុស មាន​ជំងឺ​ប្រចាំកាយ​ទៅដល់​មន្ទីរពេទ្យ​អង្គស្នួល បែក​ចាន ខាង​មន្ទីរពេទ្យ​បាន​ប្រាប់ថា អ្នកជំងឺ មាន​ជំងឺ​ធ្ងន់ធ្ងរ​ត្រូវ​សង្គ្រោះបន្ទាន់ មន្ទីរពេទ្យ​មិន​អាច​ទទួល​បាន​ទេ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​ចិន ព្រះកុសមៈ អតីត​មន្ទីរពេទ្យ​លោកសង្ឃ ។​

​បើ​តាម​ការបញ្ជាក់​ពី​អ្នកជិតខាង​ដែល​នាំ​ប្អូនប្រុស​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​បានឲ្យដឹង​ទៀត​ថា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន ព្រះកុសមៈ ព្រម​ទទួលយក​ពិនិត្យ​និង​ព្យាបាល​ប៉ុន្តែ​ត្រូវ​បង់​សេវា​ថ្លៃ​ពេទ្យ ប្អូនស្រី​ដែល​នាំ​អ្នកជំងឺ​ទៅ មិន​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បង់ថ្លៃ​មន្ទីរពេទ្យ​នោះទេ មានតែ​ប័ណ្ណ​សមធម៌​របស់​សង្កាត់​ត្រពាំង​ក្រសាំង ខាង​មន្ទីរពេទ្យ​បានបញ្ជាក់​ថា​ប័ណ្ណ​នេះ​មិន​អាច​ទទួលយក​បាន​ទេ ។​

​ប្អូនស្រី​ដែល​នាំ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​បាន​បញ្ជាក់​យ៉ាង ក្តុកក្តួល​ថា ប្អូនស្រី​បាន​ចេញ​ទៅ​ខាង​មុខ​មន្ទី​រ​ពេទ្យ​មិត្តភាព​ចិន​កម្ពុជា ព្រះកុសមៈ ដើម្បី​ទៅ​ទិញ​ឥ​វ៉ាន់​ឲ្យ​អ្នកជំងឺ ជា​អកុសល​ត្រូវ​ចោល​ឆក់​កាបូប​លុយ​ព្រមទាំង​ឯកសារ​មួយចំនួន​ផងដែរ ហើយ​មិន​មាន​ប្រាក់​បង់ថ្លៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ព្រះកុសមៈ​នោះទេ​។​

​បន្ទាបពី​ដឹង​ដំណឹង​នេះ​ដល់ លោក សុខ​ពេញវុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ​ភ្លាម​លោក បានអោយ ដឹក​អ្នកជំងឺ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ចតុមុខ ក្នុង​ខណ្ឌ​ដូនពេញ ហើយ​លោក​អភិបាលរង​រាជធានី បាន​ទំនាក់ទំនង​ទៅ​ប្រធាន​មន្ទីរពេទ្យបង្អែក​ចតុមុខ ឲ្យជួយ​ទទួល​ពិនិត្យ​មើល​អ្នក​ជំងឺ​នេះ​ផង​។​
​នៅពេល​ប្អូនស្រី​នាំ​អ្នកជំងឺ​ដោយ​ដឹក​តាមរ​ម៉ក​កង់​បី មកដល់​មន្ទីរពេទ្យបង្អែក​ចតុមុខ​ភ្លាម បុគ្គលិក​ខាង​មន្ទីរពេទ្យបង្អែក​ចតុមុខ បាន​យកចិត្តទុកដាក់ ជួយ​ពិនិត្យ​មើល​អ្នកជំងឺ សម​ទៅតាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ​ដោយ​ពិតប្រាកដ នេះ​ជា​ការលើកឡើង​របស់​ប្អូនស្រី​ដែល​នាំ​អ្នក​ជំងឺ្ង​ទៅ​។​

​ដោយ​ស្ថានភាព​អ្នកជំងឺ​ធ្ងន់ធ្ងរ គួបផ្សំ​ខាង​មន្ទីរពេទ្យបង្អែក​ចតុមុខ​គ្មាន​សម្ភារៈ​គ្រប់គ្រាន់​ផង​នោះ ខាង​មន្ទីរពេទ្យ​សម្រេច​បញ្ជូន​អ្នកជំងឺ​ទៅ​សម្រាក​និង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ ដោយ​យកចិត្តទុកដាក់​ជាទីបំផុត នេះ​ដោយសារ​មាន​កិច្ច​អន្តរាគមន៍​ពី​លោក​សុខ ពេញវុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​១១ និង ៣៥​នាទី​ព្រឹក ក្រុមការងារ​អង្គភាព​សារព័ត៌មាន Raksmey News បាន​ចុះ​សួរសុខទុក្ខ​និង​នាំយក​នូវ​ថវិកា​បន្តិច​បន្តួច​ជូន​ដល់​ប្អូនប្រុស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​ជា​យូរ​ខែ​ថ្ងៃ​មកហើយ ឥឡូវនេះ​បាន​ធូរស្រាល​បន្តិច​ហើយ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ ហៅ​មន្ទីរពេទ្យ​សម្ដេចឪ​ដោយ​យកចិត្តទុកដាក់​ពី​លោកគ្រូ​ពេទ្យ​និង​អ្នក​គ្រូពេទ្យ​។​

​ក្នុងនាម​ប្អូនស្រី​នាំ​អ្នកជំងឺ និង​ប្អូនប្រុស​អ្នកជំងឺ​ផ្ទាល់ ព្រមទាំង​អង្គភាព​សារព័ត៌មាន Raksmey News បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​គ្រូពេទ្យ​អ្នក​គ្រូពេទ្យ​និង​សប្បុរសជន​ជា​ពិសេស លោក សុខ ពេញវុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ ដែល​លោក តែងតែ​មាន​ចិត្តសប្បុរស ជួយ​ដល់​អ្នក​ទីទាល់ក្រ​លំបាក​មាន​ជំងឺ​ប្រចាំកាយ​ជាក់ស្តែង និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក សូម​តាម​ជួយ​បីបាច់​ថែរក្សា​ប្រោស​ព្រំ ប្រសិទ្ធិ​ពរ​ជ័យ ដល់​លោក សុខ ពេញវុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ និង​សប្បុរសជន ព្រម​ជាមួយ​ពុទ្ធពរ​ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ