ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោកស្រី ម៉ែន សំអន បើក​ព្រឹត្តិការណ៍​អុំទូក​នៅ​ខេត្ត​ស្វាយរៀង

លោកស្រី ម៉ែន សំអន បើក​ព្រឹត្តិការណ៍​អុំទូក​នៅ​ខេត្ត​ស្វាយរៀង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ លោកស្រី ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អុំទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ នៅ​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២២​។​

តាម​កម្មវិធី​ពិធីប្រណាំ​ទូក​នេះ​មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២ ដោយ​ចំណុះ​ទូក​ចូលរួម​ប្រកួត​ទាំងអស់​សរុប​៥០​ទូក ក្នុងនោះ​ទូក​អន្តរជាតិ​មាន​៤៤​ទូក និង​ទូក​ក្តាបី​សន្លឹ​កមាន​៦​ទូក ក្នុងនោះ​មាន​នារី​១​ទូក ដើម្បី​ចូលរួម​អបអរសាទរ​ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នាពេលខាងមុខ​។​

លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែងថា ពិធី​អុំទូក​នេះ​អាច​ដំណើរ​ទៅ​បាន​ដោយសារតែ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​បរិបូរណ៍ មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មាន​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ប្រជាជន​មកពី​បណ្តា​ខេត្ត​នានា ដែល​ធ្វើ​ឲ្យ​ពិធី​នេះ​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​។​

លោក​បាន​បន្តថា ទោះបី​ក្នុង​រយៈពេល​ជំងឺ​កូវី​ដ​-១៩​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​សហគមន៍​ទាំងមូល ហើយ​កម្មវិធី​បុណ្យអុំទូក​ត្រូវ​អាក់ខាន​ជា​បន្តបន្ទាប់ តែ​ដោយសារ​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩​បាន​ធូរស្រាល ទើប​រាជរដ្ឋាភិបាល​បាន​បើក​ឱកាស​ឲ្យមាន​ការប្រារព្ធ​ពិធី​ផ្សេងៗ ជាពិសេស​នៅ​ឆ្នាំ​២០២២​នេះ​បាន​អនុញ្ញាត​ឱ្យ​តាម​បណ្ដា​ខេត្ត​ធ្វើ​ពិធី​ប្រណាំងទូក​ផងដែរ​។​

សូមបញ្ជាក់​ថា ក្នុង​រយៈពេល​២​ថ្ងៃនេះ ក៏​មានកា​ប្រជុំ​តន្ត្រី​ពី​ក្រុមការងារ​តន្ត្រី​ស្រុកស្រែ ក្រុមការងារ​តន្ត្រី​គ្រុឌ និង​ស្តង់​តាំងពិព័រណ៍​ជាង​៥០០​ស្តង់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ