ទាន់ហេតុការណ៍
តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៦​ពាន់​គ្រួសារ នៅ​ខេត្ត​ព្រៃវែង​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៦​ពាន់​គ្រួសារ នៅ​ខេត្ត​ព្រៃវែង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​អាទិត្យ ៦​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​ស្រូវពូជ​ចំនួន​៦.១១២​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​ទន្លេមេគង្គ​នៅ​ខេត្ត​ព្រៃវែង​។ ពិធី​សំណេះសំណាល​នេះ ត្រូវបាន​ធ្វើឡើង​នៅ​មុខ​ស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រៃវែង​។​

​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បានឲ្យដឹងថា នៅ​ចុង​ខែ​កញ្ញា និង​ដើមខែ​តុលា ឆ្នាំ​២០២២​នេះ​ស្ថានភាព​ទឹកភ្លៀង​មាន​ចំនួន​ច្រើន និង ទឹក​ទន្លេមេគង្គ​កើនឡើង គិត​ត្រឹម​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ ស្ថានីយ​ជល​សាស្ត្រ​ព្រែក​តា​តាំ​(​មុខ​ផ្សា​ក្រុង ព្រៃវែង​)​ឡើង​ដល់​កម្ពស់​អតិបរិមា​៦,៤៧​ម៉ែត្រ​(​កម្រិត​កម្ពស់​ប្រកាសអាសន្ន ៧,៥០​ម៉ែត្រ​) បាន​ធ្វើឲ្យប៉ះពាល់ និង​ខូចខាត​ដល់​ដំណាំ​របស់​ប្រជា​កសិករ​មាន​ដូចជា ស្រូវ បន្លែ និង​ដំណាំ​រួមផ្សំ ក្នុងស្រុក​ចំនួន​១១ ស្មើនឹង ៤៩​ឃុំ នឹង ២៤៥​ភូមិ មាន​ផ្ទៃដី​ប៉ះពាល់​ចំនួន ៦,៩៧០​ហិកតា ស្មើនឹង ៧០៨៣​គ្រួសារ ក្នុងនោះ​ផ្ទៃដី​ខូច ខាត​ខូចខាត​សរុប​ចំនួន ៥,៦៧០​ហិកតា ស្មើនឹង ៦,២១៧​គ្រួសារ ក្នុងនោះ​ផ្ទៃដី​ដែល​មាន​លទ្ធភាច​អាច​ស្តារ ការដាំដុះ​ស្រូវ​ឡើងវិញ​បាន​មាន​ចំនួន​០៩​ស្រុក លើ​ផ្ទៃដី ៥,៤៣៥​ហិកតា ស្មើនឹង ៦,១១២​គ្រួសារ ត្រូវបាន សម្តេច​តេជោ នាយករដ្ឋមន្ត្រី ផ្ដល់ជូន នា​ឱកាស​ថ្ងៃនេះ​។​

​មុននឹង​ចាប់ផ្តើម​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ សម្តេច​តេជោ ហ៊ុន សែន មិន​ភ្លេច​នាំនូវ​ព្រះរាជ​បណ្ដាំ​
​ពី​ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​កម្មវិធី ក៏​ដូចជា​ពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រៃវែង​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ចូលរួម​សោកស្តាយ និង​ចែករំលែក​ការលំបាក​ជា​មួយ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ និង​ជំនន់​ទឹកទន្លេ​
​នា​ពេល​កន្លងទៅ​នេះ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​កោតសរសើរ​ដល់​អាជ្ញាធរ និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រួមគ្នា​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ដោះស្រាយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ​។​សម្តេច​តេជោ​បាន​ថ្លែង​កោតសរសើរ​អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ​នៅ​ខេត្ត​ព្រៃវែង ដែល​បាន​ប្រឹងប្រែង​រួម​គ្នា​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ និង​អរគុណ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​អនុវត្តន៍​វិធានការ​នានា រួម​ទាំង​ការ​ទៅ​ទទួល​យក​វ៉ាក់សាំង​កូវី​ដ​-១៩​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា មិនមែន​ជា​រឿង​តូចតាច​ទេ សម្រាប់​កម្ពុជា ពលរដ្ឋ​មាន​ត្រឹម​ជាង ១៦​លាន​នាក់ តែ​ពលរដ្ឋ​ស្លាប់​ជាង​៣​ពាន់​នាក់ ក្នុង​រយៈពេល​ខ្លី ដោយ​តែ​ជំងឺ​កូវី​ដ​-១៩ ទាំងនេះ​ដោយសារ​តែ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​នៃ​ការចាក់​ស្រោច​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​សម្តេច​តេជោ​បាន​ថ្លែងថា សល់​តែ​ពីរ​ថ្ងៃ​ទៀត​ទេ គឺ​ដល់​ខួប​មួយ​ឆ្នាំ ដែល​កម្ពុជា បាន​បើក​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់​ពី​វិបត្តិ​ជំងឺ​កូវី​ដ​-១៩​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង និង​ពលរដ្ឋ​ទូទាំង​ប្រទេស ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​សង្ឃឹមថា ប្រជាពលរដ្ឋ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត​នៅ​ឆ្នាំ​២០២៣​ខាងមុខ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ប្រធានាធិបតី​អាមេរិក ឯកឧត្តម ចូ បៃ​ដិន នឹង​អញ្ជើញ​មក​កម្ពុជា ដើម្បី​ប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ សម្តេច​តេជោ ក៏​បាន​ថ្លែង​បញ្ជាក់ទៀតថា សម្តេច នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុ​យក្រែន តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ២០២២ វេលា​ម៉ោង ៤​រសៀល​។​

​មុន​នឹង​បញ្ជប់ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​សុខភាព​ល្អ និង​ត្រឡប់ទៅផ្ទះ​វិញ​ប្រកបដោយ​សេចក្តីសុខ សុវត្ថិភាព គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ