ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គឺមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅពេលដែល​ប្រជាពលរដ្ឋ​ជួប​ការលំបាក​!

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គឺមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅពេលដែល​ប្រជាពលរដ្ឋ​ជួប​ការលំបាក​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ស្រូវពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ២៧៣​គ្រួសារ ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ នៅក្នុង​ខេត្ត​ស្វាយរៀង នា​ព្រឹក ថ្ងៃ​សៅរ៍ ៥​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២ ។​
​លោកជំទាវ​កិត្តិ​សង្គហ​បណ្ដិត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឺទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល ដោយ​ការគិតគូរ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ពី​សម្តេច​ទាំង​ទ្វេរ​នៅ​ទូទាំង​ប្រទេស ។​

​លោកជំទាវ​បាន​បន្តទៀតថា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គ្រប់គ្រង​ការឆ្លង​រីក​រាលដាល​កូវី​ដ​១៩ បាន​យ៉ាង​ល្អ និង​បាន​ធ្វើឲ្យ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​ឈរ​លេខ​ទី ៤ នៅក្នុង​ចំណោម​ប្រទេស និង​តំបន់​ចំនួន ១២១ លើ​ពិភពលោក ក្នុងនាម​ជា​ប្រទេស​មាន​សមត្ថភាព​ងើប​ចេញពី​កូវី​ដ​-១៩ លឿន​ជាង​គេ ។​

​លោកជំទាវ​ក៏​បាន​បន្តទៀតថា រាជរដ្ឋាភិបាល តែងតែ​គិតគូរ យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​ប្រជាកសិករ ដែល​បាន​រងគ្រោះ​ដោយ​ទឹកជំនន់ ក៏​ដូចជា​គ្រោះ ដែល​បង្កឡើង​ដោយ​ធម្មជាតិ ដើម្បី​ជួយ​សម្រាល​ទុក្ខ ក៏​ដូចជា​ការជួយ​ស្ដារឡើងវិញ នៃ​ជីវភាព​រស់នៅ ឱ្យមាន​ភាពល្អប្រសើរ ឡើងវិញ នៅពេលដែល​ប្រជាពលរដ្ឋ​ជួប​ការលំបាក គឺមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែល​បាន​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ មិនមែន​ឃើញ​មុខ​សមាជិក​គណបក្ស​ប្រជាជន​តែ​ពេល​ឃោសនាបោះឆ្នោត​នោះទេ គឺ​គណបក្ស​ប្រជាជន​បាន​រស់នៅ​ជាមួយ​គ្នា​រយៈពេល​ជា​៤៣​ឆ្នាំ​រួចមកហើយ អ្នកខ្លះ​ក៏​កើត​ទាន់ អ្នកខ្លះ​ក៏​មិនទាន់ ។​

​ការចែក​ស្រូវ​ពូជ​នេះ គឺជា​ការចែក​និមិត្តរូប​ចំនួន ២៧៣​គ្រួសារ ដែល​មកពី​ស្រុក​ចំនួន​៣ គឺ​ស្រក​កំពង់រោទិ៍ ស្រុក​ស្វាយជ្រំ និង​ក្រុង​បាវិត នៃ​ខេត្ត​ស្វាយរៀង ដែល​មាន​ផ្ទៃដី​ខូចខាត​ចំនួន ៥៥០​ហិកតា ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ប្រកាស​គាំទ្រ ថ្លែងអំណរគុណ​ដល់ សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែល​មាន​កូតា​គណបក្ស​ភ្លើងទៀន និង​ស្ថាប័ន​មួយចំនួន នៃ​ខេត្ត​ស្វាយរៀង ដែល​បាន​ចេញ​ញាត្តិ​ថ្កោលទោស​ទណ្ឌិត​ក្បត់ជាតិ សម រង្ស៊ី ចំពោះ​ការប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ ។​

​អំណោយ​របស់​សម្តេច​តេជោ ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ២៧៣​គ្រួសារ ក្នុង​មួយ​គ្រួសា​រទ​ទូល​បាន ៖ ស្រូវ​ពូជ ១០០​គីឡូក្រាម អង្ករ ៥០​គីឡូក្រាម មី ១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១​យួរ នំ​ប៉ាវ ១ ទឹក​សុទ្ធ ១​ដប និង ថវិកា ៥​ម៉ឺន​រៀល ៕


Filed in: ព័ត៌មានជាតិ