ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោកជំទាវ អភិបាលខេត្ត​ប៉ៃលិន អ្នកតំណាងរាស្ត្រ ព្រមទាំង​ក្រុម​ការងារ ចុះ​ព​និត្យ​មើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង និង​ផលប៉ះពាល់ លិច​លំនៅដ្ឋាន ផ្លូវ វត្ត​រាម នៅ​ឃុំ​ស្ទឹងត្រង់​

​លោកជំទាវ អភិបាលខេត្ត​ប៉ៃលិន អ្នកតំណាងរាស្ត្រ ព្រមទាំង​ក្រុម​ការងារ ចុះ​ព​និត្យ​មើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង និង​ផលប៉ះពាល់ លិច​លំនៅដ្ឋាន ផ្លូវ វត្ត​រាម នៅ​ឃុំ​ស្ទឹងត្រង់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន​៖ ល្ងាច​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង និង​ផលប៉ះពាល់ នៅ​ឃុំ​ស្ទឹងត្រង់ ក្នុង​ស្រុក​សាលា​ក្រៅ ដើម្បី​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​អោយបាន​ទាន់​ពេលវេលា ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ដោយសារ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២ បានធ្វើឱ្យ​ជន់​លិច​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​បណ្តាលអោយ​ខូចខាត​ផលដំណាំ សម្ភារៈប្រើប្រាស់ សត្វ​ចិញ្ចឹម និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ផង​ដែរ ស្ថិតនៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ដូច្នេះ​សូម​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ត្រូវ​សហការ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត ត្រូវ​សិក្សា​រក​ទីតាំង​រំដោះ​ទឹក​ចេញ បើសិនជា​ជំនន់​ទឹកភ្លៀង​មាន​ស្ថានភាព​មិន​ល្អ ដើម្បី​ធ្វើការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យបាន​ទាន់​ពេលវេលា​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងស្ទឹង និង​ផ្នែក​ខាងក្រោម សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ នៅពេលដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​គ្នា ហើយ​បើ​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវ​រាយការណ៍​មកកាន់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យបាន​ឆាប់រហ័ស ជា​ពិសេស​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​សត្វ​អ​សិរ​ពិស​ផ្សេង និង​កូនចៅ​តូចៗ​ជាសវាង​លង់ទឹក​ជាយ​ថ​ហេតុ ព្រមទាំង​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​សុខភាព ដោយ​ត្រូវ​រក្សា​អនាម័យ​ក្នុង​ការរស់នៅ​ជាប្រចាំ ដូចជា​៖ លាងដៃ​នឹង​សាប៊ូ ហូប​ទឹក​ឆ្អិន និង​ដេក​ក្នុង​មុង​ជានិច្ច ដើម្បី​ជាសវាង​ការ​កើត​មាន​ជំងឺ​តម្កាត់​ផ្សេងៗ ហើយ​បើ​មាន​បញ្ហា​សុខភាព សូម​ប្រញ៉ាប់ប្រញាល់​ទៅ​កាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​ជិត​បំផុត ដើម្បី​ទទួល​ការព្យាបាល​បាន​ទាន់ពេលវេលា​។​

​សូមបញ្ជាក់​ថា​៖ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជា​តំបន់​ទំនាប ដែល​រង​ការលិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​សឹង​រាល់​ឆ្នាំ នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​លើ​ភ្នំ​ប៉ែក​ខាងលើ ហើយ​បច្ចុប្បន្ន អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​, គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​, សាខា​កាកបាទក្រហម​ខេត្ត និង​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត កំពុង​ចុះ​សួរសុខទុក្ខ និង​ពិនិត្យមើល​ផលប៉ះពាល់​របស់​ប្រជាពលរដ្ឋ​រងគ្រោះ ដើម្បី​ធ្វើការ​ជួយ​សង្គ្រោះ​បាន​ទាន់ពេលវេលា ។​

Filed in: ព័ត៌មានជាតិ