ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កម្លាំង​អាវុធហត្ថ​ចាប់វាយ​ខ្នោះ​ជនដៃដល់​ឈ្មោះ​សោម សម​សក្ត័ ហើយ​នៅ​មុន​នេះ​បន្តិច​

កម្លាំង​អាវុធហត្ថ​ចាប់វាយ​ខ្នោះ​ជនដៃដល់​ឈ្មោះ​សោម សម​សក្ត័ ហើយ​នៅ​មុន​នេះ​បន្តិច​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(កំពង់ចាម)៖ នៅទីបំផុតលោក សោម សំស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលត្រូវចោទប្រកាន់ពីបទ”ជេរប្រមាថ.វ៉ៃស្ដ្រីភេទទន់ខ្សោយ និងបើករថយន្ត ទំនើបប៉ុនប៉ងបុកសម្លាប់ ស្ដ្រីរងគ្រោះទាំងយប់”នោះ។ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម សម្រេចដោះលែងឱ្យ នៅក្រៅឃុំ នារសៀលថ្ងៃទី២៧.១០.២០២២បន្ទាប់ពីចាប់ខ្លួនបាន១យប់ ហើយបញ្ជូនខ្លួន មកតុលាការខេត្តកំពង់ចាម កាលពីព្រឹកទី២៧.១០.២០២២។

ជុំវិញករណីនេះ កាលពីកន្លងទៅលោកស្រី សាត ធីតា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តសៀមរាបបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជនត្រូវចោទឈ្មោះ សោម សំស័ក្តិ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន៣បទល្មើស គឺបទៈ«ជេរប្រមាថ បទៈហិង្សាដោយចេតនា និងបទៈ ប៉ុនប៉ងមនុស្សឃាត»សូមជម្រាបថាៈ ករណីហិង្សានេះ បានកើតឡើង កាលពីយប់ទី១៤ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុច”ផ្សារទំនើបអាស៊ី”ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ខណៈជនបង្កត្រូវបានគេស្គាល់ថាៈជាលោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប រីឯជនរងគ្រោះជាមនុស្សស្រី។

យោងពាក្យបណ្ដឹងដាក់ចូល ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។បានឱ្យដឹងថាៈ ជនរងគ្រោះឈ្មោះ ផាត់ សុជឿន ភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ជនរងគ្រោះបានអះអាងថាៈ លោក សោម សំស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ។

ពិតជាបានប្រើអំពើហិង្សាលើរូបនាងប្រាកដមែន.ដោយវ៉ៃនាងចំនួន១ដៃ ច្រាននាង បណ្ដាលឱ្យដួលលើផ្លូវ រួចបើករថយន្តរបស់ខ្លួនម៉ាក RENG ROVER ពណ៌ខ្មៅពាក់ស្លាកលេខBU.0009 គេចខ្លួនបាត់។

មួយសន្ទុះក្រោយមកលោក សោម សមស័ក្តិ បានបើករថយន្តមកវិញ ក្នុងបំណងបុកសម្លាប់នាង តែត្រូវនាងគេចផុត!។បណ្ដាលឱ្យរថយន្តលោក សោម សមស័ក្តិ ជ្រុលបុកម៉ូតូសមត្ថកិច្ច ដែលកំពុងចុះអន្តរាគមន៍ នៅកន្លែងកើតហេតុ បន្ទាប់មកទៀតលោក សោម សមស័ក្តិ បានបើករថយន្តរត់គេចបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង នៅការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តសៀមរាបតែម្ដងទៅ។បន្ទាប់ពីបានទទួលបណ្ដឹង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយមកទៀតតុលាការខេត្តសៀមរាប បានកោះហៅលោក សោម សមស័ក្តិ ឱ្យចូលបំភ្លឺជាច្រើនលើក តែលោកមិនចូលបំភ្លឺឡើយ ដោយគេចខ្លួនបាត់ ស្របពេលសំណុំរឿងបានបង្វែរមកខេត្តកំពង់ចាម ដើម្បីអនុវត្តនីតិវិធីជំនួស!។

លុះដល់ថ្ងៃទី២៦.១០.២០២២ សមត្ថកិច្ចស្រាវជ្រាវ តាមចាប់ខ្លួនលោក សោម សំស័ក្តិ បាននៅរាជធានីភ្នំពេញ ដើម្បីបញ្ជូនខ្លួន មកសាលាដំបូងខេត្តកំពង់ចាម ប៉ុន្តែនៅរសៀលថ្ងៃទី២៧.១០.២០២ ក៍ត្រូវបានដោះលែងវិញ(បឋម)៕

Filed in: ព័ត៌មានជាតិ