ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ជន​ក្បត់ជាតិ ៣​ជំនាន់ ទណ្ឌិត សម រង្ស៊ី ដែល​បន្ត​ប្រមាថ​ព្រះមហាក្សត្រ​យ៉ាងធ្ងន់ធ្ងរ​បំផុត​

​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ជន​ក្បត់ជាតិ ៣​ជំនាន់ ទណ្ឌិត សម រង្ស៊ី ដែល​បន្ត​ប្រមាថ​ព្រះមហាក្សត្រ​យ៉ាងធ្ងន់ធ្ងរ​បំផុត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២២​នេះ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ជន​ក្បត់ជាតិ ៣​ជំនាន់ ទណ្ឌិត សម រង្ស៊ី ដែល​បន្ត​ប្រមាថ​ព្រះមហាក្សត្រ​យ៉ាងធ្ងន់ធ្ងរ​បំផុត ។​

​ក្នុង​សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ថា ក្រុមប្រឹក្សា គណៈ​អភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជា ពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង និង​ខ្លួន​ខ្ញុំបាទ​ផ្ទាល់ សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ ជន​ក្បត់ជាតិ ៣ ជំនាន់ ទណ្ឌិត សម រង្សី ចំពោះ​ការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត មកលើ​អង្គ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ទួល​ព្រះ​បង្គំ យើងខ្ញុំ​ទាំងអស់គ្នា ដ៏​ដូចជា​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​។​

​តាមរយៈ​សម្តី​របស់ ទណ្ឌិត សម រង្ស៊ី ជន​ក្បត់ជាតិ​៣​ជំនាន់ ក្នុង​វីដេអូ​ឃ្លីប​នា​ពេល​ថ្មីៗ​នេះ បាន​លើក ឡើង​ដោយ​សម្តី​ប្រមាថ​យ៉ាង​ធ្ងន់ធ្ង​រថា «​ស្ដេច​សព្វថ្ងៃនេះ អត់​មាន​មនសិកា​ជាតិ​តែ​បន្ដិច​ក៏​អត់​ដែរ​» និង​បាន​បន្ត ចោទ​ទៀតថា «​ស្ដេច​សព្វថ្ងៃ​ក្បត់ជាតិ​» ដែល​ពាក្យសម្តី​ទាំងនេះ គឺ​បាន​ស្តែង​កាន់តែច្បាស់ ពី​ការរំលោភ​ទៅលើ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែង​ថា «​អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​»​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​ប្រកាស​គោលជំហរ​ប្រឆាំង​ដាច់ខាត និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ គំនិត​អសីលធម៌ ក៏ដូចជា​រាល់​សកម្មភាព​របស់ ទណ្ឌិត​ក្បត់ជាតិ សម រង្ស៊ី និង​សូម​អំពាវនាវ​ដល់​អាជ្ញារ​ធរមាន សមត្ថកិច្ច ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ទៅលើ ទណ្ឌិត​ក្បត់ជាតិ​នេះ ព្រមទាំង​បក្សពួក ដែល​បាន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ បំផុត​ដល់​អង្គ​ព្រះមហាក្សត្រ ដោយ​មិន​អាច​អត់អោន​ឱ្យ​ជាដាច់ខាត​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ចំណាត់ការ របស់ សម្ត​ច​អគ្គ​មហាសេនា ប​តី​តេ​ជោ ហ៊ុន សែន ក្នុងការ​កំចាត់​ចោល​នយោបាយ​ជ្រុលនិយម​របស់ ជន​ក្បត់ជាតិ​៣​ជំនាន់ សម រង្ស៊ី ឱ្យអស់ ពី​ទឹកដី​កម្ពុជា​យើង និង​ប្តេជ្ញា​បន្ត​គាំទ្រ និង​ដង្ហែ​តាម អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ ជា​ឥស្សរជន​ស្នេហា​ជាតិ​កំពូល និង​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ទួល​ព្រះ​បង្គំ​យើងខ្ញុំ​ទាំងអស់គ្នា និង ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​។​

Filed in: ព័ត៌មានជាតិ