ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កម្លាំង​អាវុធហត្ថ​ចាប់វាយ​ខ្នោះ​ជនដៃដល់​ឈ្មោះ​សោម សម​សក្ត័ ហើយ​នៅ​មុន​នេះ​បន្តិច​

កម្លាំង​អាវុធហត្ថ​ចាប់វាយ​ខ្នោះ​ជនដៃដល់​ឈ្មោះ​សោម សម​សក្ត័ ហើយ​នៅ​មុន​នេះ​បន្តិច​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សៀមរាប​៖ ទីបំផុត​ជនជាប់ចោទដ៌​មានឥ​ទ្ធិព​ល​ឈ្មោះ​សោម សម​ស័ក្ត ដែល​ជា​ជនដៃដល់​ក្នុង​សំណុំរឿង ជេរប្រមាថ​ជា​សាធារណ​: ប្រើ​អំពើហឹង្សា​ដោយ​ចេតនា និង​ប៉ុនប៉ង​មនុស្សឃាត ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ ចាប់វាយ​ខ្នោះ​បាន​ហើយ នៅ​មុន​នេះ​បន្តិច​។

​ជនជាប់ចោទ ដែល​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់វាយ​ខ្នោះ មាន​ឈ្មោះ​សោម សម​សក្ត័ មាន​តួនាទី​ជា​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​សៀមរាប និង​ជា​ជនជាប់ចោទ ក្នុង​សំណុំរឿង​ជេរប្រមាថ​ជា​សាធារណ​: ប្រើ​អំ​ហឹង្សា​ដោយ​ចេតនា និង​ប​ប៉ុនប៉ង​មនុស្ស ឃាត​។​

​ប្រភព​ច្បាស់ការ​ពី​សមត្ថកិច្ច​ក្នុង​ហេតុការណ៍ បាន​បង្ហើប​អោយដឹងថា ការចាប់ខ្លួន​ជនជាប់ចោទ​រូប​នេះ ធ្វើឡើង​នៅ​ម៉ោង ជាង​១១​ថ្ងៃត្រង់ ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ ២០២២ នៅ​ទីក្រុង​ភ្នំពេញ គ្រា​ដែល​ជននេះ​កំពុង​រត់គេចខ្លួន​ចេញពី​ខេត្ត​សៀមរាប​ទៅ​ដ​ម្ងំ​នៅទីនោះ​។​

​ទោះបីយ៉ាងណា សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​លំអិត​អំពី​និតិ​វិធី​បន្ត​នោះទេ ប៉ុន្តែ​សមត្ថកិច្ច​ក្នុង ហេតុ ការណ៍ បាន​បង្ហើប​អោយដឹងថា ជនជាប់ចោទ​ឈ្មោះ​សោម សម​សក្ត័ ដែល​បាន​ចាប់ខ្លួន នឹង​ត្រូវ​បញ្ជូន​ទៅ​បន្ត​និតិ​វិធី នៅឯ​ខេត្ត​កំពង់ចាម​។​

​សូមបញ្ជាក់​ថា ជាប់ចោទ​ឈ្មោះ​សោម សម​សក្ត័ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ សាលាខេត្ត​សៀមរាប ត្រូវ​លោក ស្រី​ផាត់ សុ​ជឿន ដាក់​ពាក្យបណ្តឹង ប្តឹង​ពី​បទ ជេរ ប្រមាថ​ជា​សា​ធា រណ​: បទ​ប្រើ​អំពើហឹង្សា​ដោយ ចេតនា និង​បទ​ប៉ុនប៉ង​មនុស្សឃាត តាមរយៈ​បើក​រថ យន្ត​ម៉ាក range rover discovery ពាក់​ស្លាក​លេខ​ភ្នំពេញ 2BU-០០០៩ ប៉ុនប៉ង​បំបុក នៅ​ចំណុច​ផ្សារ អាស៊ី ក្នុង​ខេត្ត​សៀមរាប កាលពី​យប់​ថ្ងៃ​ទី​១៤ ខែ មិថុនា ឆ្នាំ​២០២២​។​

​ជុំវិញ​ការចាប់​វាយខ្នោះ​លើ​ជនសង្ស័យ​ដ៍​មាន ឥ​ទ្ធិ ពល​សោម សម​សក្ត័ នេះ​អង្គភាព​សារព័ត៌មាន សៀមរាប​ធូ​ដេ នឹង​ធ្វើ​ការផ្សាយ​លំអិត ជា​បន្តបន្ទាប់ ក្នុង​ពេល​បន្តិចទៀត​៕

Filed in: ព័ត៌មានជាតិ