ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរលួច​កាច់​ក​ម៉ូតូ​យ៉ាង​សកម្ម ម្នាក់ ទៅ​តុលាការ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរលួច​កាច់​ក​ម៉ូតូ​យ៉ាង​សកម្ម ម្នាក់ ទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០១​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​កាច់​ក​ម៉ូតូ​)​។

​ជនសង្ស័យ​ឈ្មោះ ណុប រាត្រី ហៅ ត្រី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ចំនុច​ផ្ទះជួល​លេខ ០៧៩ ផ្លូវលំ ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​នេះ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​០៨​និង​០០​នាទី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះជួល​ជន​របស់​ជនសង្ស័យ​ខាងលើ​។ ដោយ​ចាប់​យក​វត្ថុតាង ៖ ម៉ូតូ​ចំនួន​០៣​គ្រឿង (​ម៉ាក Honda Click ពណ៌​ស ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1L-6963, ម៉ាក Honda wave Blade ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AL-0620, និង ម៉ាក Honda cub ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ​.​ព ១-៥៧៧៧), សោ​រាង​អក្ស​រតេចំនួន​០៣​ដើម និង​សម្ភារៈ​សម្រាប់​ធ្វើ​សកម្មភាព​មួយ​ចំនួន​។ ក្រោយពី​ធ្វើ​ការឆែកឆេរ​ក្នុង​បន្ទប់​ជួល កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ថែម​ទាំង​រកឃើញ​មាន​រក្សាទុក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០២ កញ្ចប់​ថង​តូច​, ថង់​សម្រាប់​វេច​ខ្ចប់​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់ ព្រម​ទាំង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​

​ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ឲ្យដឹងថា ខ្លួន​ពិតជា​មុខសញ្ញា​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​ក​ម៉ូតូ​ជា​ច្រើនលើក ពិតប្រាកដ​មែន ហើយក៏​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ផង​ដែរ​៕
#PhnomPenhGRK

 

Filed in: ព័ត៌មានជាតិ