ទាន់ហេតុការណ៍
តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក ថ្ងៃ​ពុធ ២​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​ស្រូវពូជ ជូន​ដល់​ប្រជា​កសិករ​ចំនួន ៣,៤៦០ គ្រួសារ ថែម​ទៀត ដែល​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ នៅ​ខេត្ត​កំពង់ឆ្នាំង​។​

​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម ស៊ុន សុវណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង បានអោយដឹង ថា គ្រោះ​ធម្មជាតិ​ដោយ​សារ​ស្ថានភាព​ទឹកជំនន់​ទន្លេ បណ្ដាលឲ្យ​មាន​ផលប៉ះពាល់​ដល់​ដំណាំ​ស្រូវ​របស់​ប្រជាជន​មាន​ចំនួន​៥​ស្រុក​គឺ ស្រុក​បរិបូណ៌ ស្រុក​ជល​គី​រី ស្រុក​កំពង់លែង ស្រុក​កំពង់ត្រឡាច និង​ស្រុក​រលាប្អៀរ លើ​ឃុំ ចំនួន​២៥​ឃុំ និង​ភូមិ​ចំនួន​១២៥​ភូមិ ព្រមទាំង​មាន​ប្រជា​កសិករ​ចំនួន ៣៤៦០​គ្រួសារ បាន​ខូចខាត​ដំណាំ​ស្រូវ​ដោយសារ​ទឹកជំនន់​ទន្លេសាប លើ​ផ្ទៃដី​សរុប​ចំនួន ២ ៦១០​ហិច​តា ស្មើនឹង​១,៨០% នៃ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​សរុប​ទូទាំង​ខេត្ត ហើយ​ផ្ទៃដី​ខូចខាត​ទាំង​នោះ​អាច​ស្តារឡើងវិញ​បាន​។

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​នាំយក​ព្រះរាជ​បណ្តាំ​ព្រះមហាក្សត្រ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ សាកសួរ​សុខទុក្ខ​ជូន​ពលរដ្ឋ​ចូលរួម​ក្នុង​កម្មវិធី​នៅ​ទីនេះ ក៏​ដូចជា​ពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​ផងដែរ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ព្រះមហាក្សត្រ និង​សម្តេចម៉ែ ព្រះអង្គ​ទាំង​ទ្វេ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ទុក្ខលំបាក​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត និង​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ពេល​ជួប​នូវ​គ្រោះទឹកជំនន់​។ រាល់ពេល​ពលរដ្ឋ​មាន​ទុក្ខ តែងតែ​មាន​វត្តមាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ជានិច្ច​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​ម្សិលមិញ កម្ពុជា​មិន​មាន​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​នោះ​ទេ​។ នេះ​ជា​ថ្ងៃទី​៦​ហើយ ដែល​កម្ពុជា​មិន​មាន​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ករណី​ថ្មី​ទេ សូម្បី​តែ​ម្នាក់​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​គម្រប់​៣​ឆ្នាំ​នៃ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ភាព​ជោគជ័យ​លើ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​នេះ មិនមែន​ពឹង​តែ​លើ​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​ប្រជាពលរដ្ឋ​ក​ម្ពជា​យើង​ផង​ដែរ​។ សម្តេច​តេជោ​នៅតែ​បន្ត​អំពាវនាវ​ប្រជាព​លរ​ដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​ជា​បន្ត​ទៀត តាមរយៈ​ការអនុវត្តន៍​វិធានការ​នានា ជាពិសេស​ការចាក់​វ៉ាក់សាំង​។​

​ទាក់ទង​ទៅនឹង​បញ្ហា​នយោបាយ​នៅ​កម្ពុជា នៅថ្ងៃនេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ទៅកាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ មក​ពី​បក្ស​ភ្លើងទៀន កុំ​បារម្ភ​រឿង​គេ​ដេញ​ចេញ​ពី​តំណែង ចំពោះ​ការនិយាយ​ថ្កោលទោស ជន​ក្បត់ជាតិ សម រង្ស៉ី រឿង​ប្រមាថ​ព្រះមហាក្សត្រ​។ សម្តេច​តេជោ បញ្ជាក់ថា គ្មាន​នរណា​អាច​ដក​បាន​ឡើយ បើ​គ្មាន​ការឯកភាព​ពី​សម្តេច​ក្រ​ឡា​ហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ សម្តេច​តេជោ ក៏​បាន​ណែនាំ​ឱ្យ​សមាជិក​បក្ស​ភ្លើងទៀន អាច​ចាកចេញ​ពី​បក្ស ទៅកាន់​បក្ស​ដទៃ ព្រោះ​បក្ស​នេះ អាច​នឹង​ប្រឈម​នឹង​ការរំលាយចោល ប្រសិន​នៅតែ​មាន​ការពាក់ព័ន្ធ នឹង​ជន​ក្បត់ជាតិ​បី​ជំនាន់​នោះ​។​សម្តេច​តេជោ​ក៏​បាន​អំពាវនាវ​ដល់​កម្លាំងប្រដាប់អាវុធ និង​សមាជិក​បក្ស​ប្រជាជន ក៏ដូចជា​បក្ស​ដទៃ​ទៀត រួមគ្នា​ការពារ​របបរាជានិយម និង​រាជបល្លង្ក​ពី​ជន​ក្បត់ជាតិ​៣​ជំនាន់​នេះ​ឲ្យបាន​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​គេហដ្ឋាន​វិញ ប្រកប​ដោយ​សេចក្តីសុខ សុវត្ថិភាព​៕

Filed in: ព័ត៌មានជាតិ