ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ឆ្នាំ​២០២២ នៅ​នាយកដ្ឋានអង្គរក្ស​។​

​បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​នគរបាលជាតិ បាន​ធ្វើ​បទ​បង្ហាញ​លម្អិត​អំពី​ផែនការ​ការពារ​សុវត្ថិភាព សន្តិសុខ ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ឆ្នាំ​២០២២​រួចមក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​លើកឡើង​ថា កងកម្លាំង និង​អាជ្ញាធរ​សមត្ថកិច្ច​ទាំងអស់​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ទាំង​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបាន​ដាច់ខាត​ជូន​ថ្នាក់ដឹកនាំ​កំពូលៗ​លើ​ពិភពលោក និង​ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន ដែល​នឹង​មក​ចូលរួម​កិច្ចប្រជុំ នៅ​កម្ពុជា​កម្ពុជា​។​

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បាន​បន្តថា សមត្ថកិច្ច​កម្ពុជា ក៏​បាន​ត្រៀម​ខ្លូន​រួចជាស្រេច ដើម្បី​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​បណ្តា​ប្រទេស​នឹង​មក​ចូលរួម​ផងដែរ បើសិនជា​មាន​ការស្នើសុំ​។ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ និង​បញ្ជាការ​គ្រប់​ថ្នាក់ ឲ្យ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​នេះ​តទៅ រហូតដល់​ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន បានបញ្ចប់​។​

​ទន្ទឹម​នោះ អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ការពារ​សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ​កំពូលៗ​ដែល​អញ្ជើញ​មក​ចូលរួម​ប្រជុំ ជាពិសេស​កម្លាំង​នគរបាល​ចរាចរណ៍ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការសម្រួល​ចរាចរណ៍​តាម​ដងផ្លូវ​។ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ក៏​បាន​សង្កត់ធ្ងន់ឲ្យ​សមត្ថកិច្ច​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន ក៏ដូចជា​យកចិត្ត​ទុក​ខ្ពស់​ពាក់ព័ន្ធ​នឹង​ឧបករណ៍​ដ្រូ​ន ដើម្បី​ធានា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ កន្លែង​ស្នាក់នៅ​របស់​ថ្នាក់ដឹកនាំ និង​ទីតាំង​ប្រារព្ធ​កិច្ចប្រជុំ​៕

Filed in: ព័ត៌មានជាតិ