ទាន់ហេតុការណ៍
កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៥​ពាន់​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៥​ពាន់​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក ថ្ងៃ​អង្គារ ១​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​ស្រូវពូជ​ប្រមាណ ៥១៤,៥០០​គីឡូក្រាម ជូន​កសិករ​ប្រមាណ ៥,១៤៥​គ្រួសារ រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ នៅ​ខេត្ត​ពោធិ៍សាត់​។

​តាម​របាយការណ៍​របស់ ឯកឧត្តម ចេង ឡៃ អភិបាល​ស្ដីទី នៃ​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា កន្លងទៅនេះ ខេត្ត​ពោធិ៍សាត់​បាន​ជួប​នូវ​ទឹកជំនន់ ដែល​បង្ក​ឱ្យ​ប៉ះពាល់​ភូមិសាស្ត្រ ៧​ក្រុង​/​ស្រុក​, ប៉ះពាល់​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៣,៧៧៥​គ្រួសារ ស្មើ​នឹង​ចំនួន ៦,៧០៩​ខ្នង​ផ្ទះ​។ ជម្លៀស​ប្រជាជន​រយៈពេល​ខ្លី​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ចំនួន ១៧៤​គ្រួសារ​។ ក្នុងនោះ លង់ទឹក​ស្លាប់​ចំនួន ៤​នាក់​។ ទឹកជំនន់ ក៏​បាន​បង្ក​ឱ្យ​ប៉ះពាល់​សាលារៀន​ចំនួន ២៥​កន្លែង មណ្ឌល​សុខភាព​ចំនួន ២​កន្លែង​, ប៉ះពាល់​វត្ត​អារាម និង​វិហារ​សាសនា​ចំនួន ១៦​កន្លែង​, ប៉ះពាល់​ផ្លូវ​កៅស៊ូ​ចំនួន ៣,០៥០​ម៉ែត្រ​,​ប៉ះពាល់​ផ្លូវ​គ្រួស​ក្រហម​ចំនួន ៩២,១១៥​ម៉ែត្រ​, ប៉ះពាល់​អណ្តូងទឹក​ចំនួន ៩៦​កន្លែង ស្រះ​ទឹក​ចំនួន ៦៦​កន្លែង បង្គន់​ចំនួន ២,៣១១​កន្លែង​។​

​គ្រោះទឹកជំនន់​នេះ ក៏​បាន​បង្ក​ឱ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​ចំនួន ១៩,៥៩៦​ហិកតា ខូចខាត​ស្រូវ​ចំនួន ៩,៣២១​ហិកតា​។ ក្នុងនោះ​ផ្ទៃដី​អាច​ស្តារឡើងវិញ​បាន​ចំនួន ៦,៦៦៨​ហិកតា​,​ប៉ះពាល់​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ចំនួន ៣,០៤៧​ហិកតា និង​ដំណាំ​រួមផ្សំ​ចំនួន ៣,២០៩​ហិកតា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការដោះស្រាយ និង​ជំនះ​បញ្ហា​ដែល​កើតមាន​ដោយ​ទឹកជំនន់​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើ​រទេស​រដ្ឋមន្ត្រី គន់ គីម និង​រដ្ឋមន្ត្រី​កសិកម្ម ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ដោះស្រាយ​បញ្ហា​ទឹកជំនន់ និង​ការស្តារ​ឡើង​វិញ​នូវ​ការ​ធ្វើ​ស្រែ និង​ការដាំដុះ​ដំណាំ​ផ្សេងៗ​។ សម្តេច​តេជោ មិន​ភ្លេច​នាំយក​នូវ​ព្រះរាជ​បណ្តាំ​សាកសួរ​សុខទុក្ខ​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំងអស់​នៅក្នុង​ខេត្ត​ពោធិ៍សាត់​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា បញ្ហា​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ​នាពេល​បច្ចុប្បន្ន​នេះ បាន​បង្កើត​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា ក៏​ដូចជា​ក្នុង​តំបន់ និង​ពិភពលោក​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការដោះស្រាយ​ជា​ស្បៀង​នេះ ជា​ដំណោះស្រាយ​រយៈពេល​ខ្លី តែ​ការផ្តល់​ស្រូវពូជ​ជូន​កសិករ​ជា​ដំណោះស្រាយ​រយៈពេល​វែង​។​

​សម្តេច​តេជោ​បាន​ថ្លែងថា ការចែក​ស្រូវ​ពូជស្រូវ​នេះ មិន​បាន​បែងចែក​រវាង​ដី​តូ ឬ​ដី​ធំ​នោះ​ទេ គឺ​ចែក​១០០​គីឡូក្រាម​ក្នុង​មួយ​គ្រួសារ​ស្មើៗ​គ្នា​ទាំងអស់​។ នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ជាមួយ​រាជរដ្ឋាភិបាល ដែល​ទាំងអស់​នេះ​ជាការ​វប្បធម៌​នៃ​ការចែករំលែក​របស់​ខ្មែរ​យើង​។

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ​បាន​ថ្លែងអំណរគុណ​ប្រជាព​ល​រដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ក៏ដូចជា​នៅ​ទូទាំង​ប្រទេស ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​ឈ្នះឆ្នោត​ភ្លូក​ទឹក ភ្លូ​កដីនា​ពេលកន្លងមក ពីព្រោះ​កន្លងមក អ្នក​ខេត្តពោធិ៍សាត់ គឺ​មាន​អត្រា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្ពស់​ជាងគេ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​នៅ​មុខ​ប្រជាពលរដ្ឋ​ថា នៅ​ថ្ងៃ​ម្សិលមិញ​កម្ពុជា​មិន​មាន​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩​នោះទេ ហើយ​រយៈពេល ៥​ថ្ងៃ​ហើយ ដែល​កម្ពុជា​មិន​មាន​ករណី​ឆ្លង​ថ្មី​ជំងឺ​កូវី​ដ​-១៩​។​នេះ​ជា​ភាពជោគជ័យ​មួយ​របស់​កម្ពុជា ជាពិសេស​វិធានការ​ទប់ស្កាត់ ក៏​ដូច​ជា​យុទ្ធសាស្ត្រ​នៃ​ការចាក់​វ៉ាក់សាំង​ប្រកបដោយ​ប្រសិទ្ធភាព​របស់​កម្ពុជា​។

​ទាក់ទង​ទៅនឹង​បញ្ហានយោបាយ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ឲ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ក្រោកឈរ​ប្រឆាំង​ជន​ក្បត់ជាតិ​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​។​

​សម្តេច​តេជោ​បានបញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ ជន​ក្បត់ជាតិ មិន​ត្រឹមតែ​ជេរ​សម្ដេច​នោះទេ ថែម​ទាំង​ជេរប្រមាថ​ដល់​ព្រះមហាក្សត្រ​យើង​ទៀតផង​។ ដូច្នេះ​សម្ដេច​សូម​ប្រកាស​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោក​ឡើង​ប្រឆាំង​ជន​ក្បត់ជាតិ​៣​ជំនាន់​នេះ មិន​ត្រូវ​ឱ្យ​ជន​ក្បត់ជាតិ​នេះ បំផ្លាញ​ជាតិ បំផ្លាញ​សាសនា និង​ព្រះមហាក្សត្រ​នោះឡើយ​។​

​មុន​មុននឹង​បញ្ចប់ និង​មុននឹង​អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​កំពង់ឆ្នាំង​ជា​បន្ត​ទៀត​នោះ សម្ដេច​តេជោ ក៏​បាន​ជូនពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ធ្វើដំណើរ​ត្រឡប់​ទៅវិញ​ប្រកបដោយ​សុវត្ថិភាព និង​ជួប​ការ​សេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ