ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កងកម្លាំង​នគរបាល​ខេត្ត​គោរព​ទង់ជាតិ ព្រឹក​ថ្ងៃ​ចន្ទ​!!!

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កងកម្លាំង​នគរបាល​ខេត្ត​គោរព​ទង់ជាតិ ព្រឹក​ថ្ងៃ​ចន្ទ​!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤ រោច ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ពស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កម្លាំង​នគរបាល​ទូទាំង​ខេត្ត កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក ទាំង​៩ និង កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ គោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ថ្លែង​ក្នុង​ពិធី​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​មានប្រសាសន៍​ពាំនាំ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ជូន​ដល់​កងកម្លាំង​នគរបាល ។ បាន​ដាក់​ចេញ​ឱ្យ​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ តាមដាន​រាល់​ការផ្សព្វផ្សាយ​ផ្សេងៗ​លើ​បណ្តាញ់​សង្គម​ហ្វេ​ស​បុក នៅ​រឿង​មិនល្អ ដោយ​គោរព​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ អគ្គស្នងការ នគរបាលជាតិ និង បាន​ក្រើន​រំ​ឱ្យ​កងកម្លាំង​នគរបាល គោរព​វិន័យ​០០៦ របស់​នគរបាល​ជាតិ ។​

​ទន្ទឹម​គ្នា​នេះ​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ក៏​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ដល់​កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រមុខ​ថ្នាក់​ដឹកនាំ​ប្រកបដោយ​សុខ​សុវត្ថិភាព និង​ជោគជ័យ​។ សូម​ជូនពរ​ដល់​កង​កម្លាំង​ទាំងអស់​ជួបតែ​សេចក្ដីសុខ គ្រប់ប្រការ សុខភាព​មាំមួន ជោគជ័យ​លើ​កិច្ចការ​ផ្សេងៗ និង​ជួប​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណ​: សុខ​: ពល​: កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ