ទាន់ហេតុការណ៍
តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្ត​បន្ទាយមានជ័យ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្ត​បន្ទាយមានជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ដោះស្រាយ​ការងារ​រើ​លំនៅឋាន របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប រយៈពេល​ពីរ​ថ្ងៃ និង​មួយ​យប់​រួចរាល់​ហើយ​នោះ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២២ ខែតុលា ឆ្នាំ​២០២២​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ធ្វើដំណើរ​មក​ដល់​ខេត្ត​បន្ទាយមានជ័យ​ហើយ​។​

​ដំណើរ​អញ្ជើញ​ដល់​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ជាប់​ព្រំដែន​ថៃ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តើម​ការងារ​ដោយ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ ខណៈ​ព្រឹក​ថ្ងៃអាទិត្យ ស្អែក​នេះ សម្តេច​នឹង​អញ្ជើញ​ចែក​ស្រូវពូជ​ជូន​ប្រជាកសិករ​រង​គ្រោះ​ទឹកជំនន់​ជាង ៥​ពាន់​គ្រួសារ​។​

​មន្ត្រីរាជការ​ដែល​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេជោ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ រួម​មាន​ក្រុមប្រឹក្សា​ខេត្ត ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ មន្ត្រីរាជការ​ទូទៅ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ជាង ១​ពាន់​នាក់​។​

​ជា​កិច្ច​ចាប់ផ្តើម​នៃ​កិច្ច​សំណេះសំណាល​នេះ លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ថ្លែង​របាយការណ៍​ជម្រាប​សម្តេច​តេជោ និង​អង្គពិធី​ទាំងមូល​ពាក់ព័ន្ធ​សភាពការណ៍​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ និង​ការងារ​ផ្សេងៗ​នៅក្នុង​ខេត្ត​។​

​លោក​អភិបាលខេត្ត បានឱ្យដឹងថា មន្ដ្រីរាជការ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​មាន​សរុប​ជាង ៨​ពាន់​នាក់ មាន​ស្រី​ជិត ៤​ពាន់​នាក់​។ ក្នុងនោះ មន្ត្រី​សាលាខេត្ត មាន​ចំនួន ១២៦​នាក់ (​ស្រី​៣៥​នាក់​)​បុគ្គលិក​អប់រំ​-​គ្រូបង្រៀន ចំនួន ៥,៨៨៨​នាក់ (​ស្រី ២,៨៨២​នាក់​) មន្ត្រី​សុខាភិបាល​-​គ្រូពេទ្យ ចំនួន ១,២១៨​នាក់ (​ស្រី ៦៤៩​នាក់​) មន្ត្រី​មន្ទីរ អង្គភាព ចំនួន​៧៥៣​នាក់ (​ស្រី​២១៧​នាក់​) មន្ត្រី​សាលាក្រុង ស្រុក ចំនួន ៥៣០​នាក់ (​ស្រី​១៥០​នាក់​) ស្មៀនឃុំ សង្កាត់ ចំនួន ៦៧​នាក់ (​ស្រី​១៥​នាក់​)​។ រីឯ​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ឈរជើង​ក្នុង​ខេត្ត មាន​ចំនួន​សរុប​ជាង ៥​ពាន់​នាក់​។​

​ដោយឡែក​ក្រុម​ប្រឹក្សា​ខេត្ត​មាន​ចំនួន​សរុប ២៥​នាក់​, ក្រុមប្រឹក្សា​ក្រុង ស្រុក​សរុប​ចំនួន ១៦៩​នាក់​, ក្រុមប្រឹក្សាឃុំ​/​សង្កាត់ សរុប​ចំនួន ៥៣៣​នាក់​។​

​លោក​អភិបាលខេត្ត ក៏​បាន​ជម្រាប​សម្តេច​តេជោ និង​អ្នកចូលរួម​ក្នុង​ពិធី​សំណេះសំណាល​លើ​ការងារ​គ្រោះទឹកជំនន់​, ការចាក់​ស្រោច​វ៉ាក់សាំង​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩,​ការរៀបចំ​មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​, ការបង្ក្រាប​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​, ការដោះមីន និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​, ការ​វាស់វែង​ដី​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​ជាក់ស្តែង​យូរហើយ​ក្នុង​តំបន់​៣, ការផ្ដល់​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩, ការដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​បឹង​ជង្រុក និង​បឹង​៧៥ ភូមិ​ទំនប់​ដាច់ ចំណី​ផ្លូវ​រថភ្លើង​ប៉ោយប៉ែត​ជាដើម​។​

​ក្នុង​ពិធី​នេះ​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ តំណាង​ឱ្យ​មន្ត្រីរាជការ​ក្នុង​ខេត្ត បាន​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ជា​បេក្ខជន នាយករដ្ឋមន្ត្រី និង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ជា​បេក្ខជន នាយករដ្ឋមន្ត្រី​សម្រាប់​ពេលអនាគត ដើម្បី​ប្រជាជន និង​ប្រទេស​ជាតិ​រស់នៅក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍ​។​

​ក្នុង​នាម​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត លោក​អភិបាលខេត្ត បានប្រកាស​ថ្កោលទោស​ដាច់អហង្កា និង​ប្រឆាំង​ដាច់ខាត​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ទណ្ឌិត សម រង្ស៉ី មេក្រុម​ឧទ្ទាម​ជា​ពូជ​ក្បត់ជាតិ​៣​ជំនាន់​តាមរយៈ​វីដេអូ​ឃ្លីប​នា​ពេល​ថ្មីៗ​នេះ ដែល​បាន​ញុះញង់​ឱ្យ​កម្លាំង​ប្រដាប់អាវុធ​ធ្វើ​ការបះបោរ និង​បាន​ជេរ​ប្រមាថ​ដោយ​អសីលធម៌​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ជា​ស្ថាបនិក​សន្តិភាព និង​ជាទី​គោរព​ស្រលាញ់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​។ លោក​អភិបាលខេត្ត ក៏​បាន​គោរព​ថ្លែងអំណរគុណ​ដ៏​ខ្ពស់​ខ្ពស់បំផុត​ចំពោះ​សម្តេច ដែល​បាន​ចុះ​ផ្ទាល់​ដោះស្រាយ​បញ្ហា​នានា​នៅ​ខេត្ត​បន្ទាយមានជ័យ ។

​បន្ទាប់ពី​ស្តាប់​នូវ​របាយការណ៍​នានា​របស់​លោក​អភិបាលខេត្ត​រួច​ហើយ​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បង្ហាញ​នូវ​អារម្មណ៍​រីករាយ ដែល​បាន​វិល​មក​ជួប​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អបអរសាទរ​ចំពោះ​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់ ដែល​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​តាមរយៈ​ការបោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ​។​
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​នៅក្នុង​ខេត្ត ដែល​បាន​ប្រឹងប្រែង​រួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ និង​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះ​ទឹកជំនន់​នា​ពេល​ថ្មីៗ​នេះ​។ ជាពិសេស​ការប្រឹងប្រែង​រួម​គ្នា​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក្នុងសង្គម ទប់ស្កាត់​នូវ​ទង្វើ​បង្កចលាចល​នានា​ក្នុងសង្គម​។​

​បើ​ទោះបីជា​យ៉ាងណា​នៅក្នុង​ជំនួប​សំណេះសំណាល​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ ជាពិសេស​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់​ទាំងអស់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ជាពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​រហ័ស​។ ចៀសវាង​ដាច់ខាត​ការបង្កបង្កើត​នូវ​បញ្ហា​នានា ដែលនាំឱ្យ​ថ្នាំងថ្នាក់​ដល់​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ