ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដាក់បទបញ្ជា យ៉ាង​ម៉ឺងម៉ាត់ បើ​ទីតាំង កា​ស៊ីណូ យីហោ ហ្គូ​ដ​វើ​លដ៍ (​ហៅ​កាស៊ីណូ​ស្រះ​ទឹក​) ហ៊ាន​អនុវត្តន៍ ផ្ទុយ​ពី​ផ្លូវច្បាប់ និង​មាន​ការចុះ​បង្ក្រាប​ភ្លាមៗ

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដាក់បទបញ្ជា យ៉ាង​ម៉ឺងម៉ាត់ បើ​ទីតាំង កា​ស៊ីណូ យីហោ ហ្គូ​ដ​វើ​លដ៍ (​ហៅ​កាស៊ីណូ​ស្រះ​ទឹក​) ហ៊ាន​អនុវត្តន៍ ផ្ទុយ​ពី​ផ្លូវច្បាប់ និង​មាន​ការចុះ​បង្ក្រាប​ភ្លាមៗ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ក្រោយពី ទទួល​ព័ត៌មាន តាម បណ្ដាញ​សង្គម​ព័ត៌មាន បាន​ផ្សព្វផ្សាយ នូវ​ទីតាំង កាស៊ីណូ យីហោ ហ្គូ​ដ​វើ​លដ៍ (​ហៅ​កា​សុីណូ​ស្រះ​ទឹក​) អំពី​បញ្ហា បើកដៃ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែងស៊ីសង ខុសច្បាប់ នៅក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា ។​

​លោក​ឧត្តមសេនីយ៍ទោ ក៏​បាន​ដាក់បទបញ្ជា យ៉ាង​ម៉ឺងម៉ាត់ ឱ្យ ចុះ​សាវ​ជ្រាវ​ជាបន្ទាន់ នូវ​បញ្ហា​មួយ​នេះ ក្រោម​ពី​ទទួល បទបញ្ជា​ភ្លាម លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការនគរបាល ក្រុង​ប៉ោយប៉ែត បាន​ចាត់ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ ចុះ​ទៅ​ដល់​ទីតាំង កាស៊ីណូ ខាងលើ ដែល​មាន​ទីតាំង​នៅក្នុង​នៅ​ចំនុច ផ្លូវ​ដើម​ពុទ្រា ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ​នេះ ។​

​បន្ទាប់​ពី ចុះ​ដល់​ទៅ​ទីតាំង​ការ​ស៊ីណូ កម្លាំង​នរគ​បាល​នៃ​អធិការ​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើ​អប់រំ ណែនាំ ព្រមទាំង​បាន​ធ្វើ​កិច្ចសន្យា ដល់ ម្ចាស់​ទីតាំង នូវ​បញ្ហា ខាងលើ បើសិនជា​មាន​ករណី ដូច​នៅ​ក្នុង បណ្ដាញ​សង្គម​ព័ត៌មាន​លើកឡើង ជា​បន្ត​ទៀត កម្លាំង​នគរបាល​អធិការ​ក្រុង​ប៉ោយ​ប៉ែត និង អនុវត្តន៍ ទៅតាម​ផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ