ទាន់ហេតុការណ៍
តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស

ប្រកាស​ចូល​កាន់តំណែង លោក ហែម ស៊ីណា ជា​ប្រធាន​គណបក្ស​ប្រជាជន​ស្រុក​រំដួល ខេត្ត​ស្វាយរៀង ជំនួស​លោក សុ ខា​រ៉ា​ម ដែល​ទទួល​ភារកិច្ច​ថ្មី​!

ប្រកាស​ចូល​កាន់តំណែង លោក ហែម ស៊ីណា ជា​ប្រធាន​គណបក្ស​ប្រជាជន​ស្រុក​រំដួល ខេត្ត​ស្វាយរៀង ជំនួស​លោក សុ ខា​រ៉ា​ម ដែល​ទទួល​ភារកិច្ច​ថ្មី​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត និង​ជា​អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២២ បាន​អញ្ជើញ​ប្រកាស​ចូល​កាន់​តំណែង​លោក ហែម ស៊ីណា ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​រំដួល ជំនួស​លោក សុ ខា​រ៉ា​ម ដែល​ទទួល​ភារកិច្ច​ថ្មី​។​

​លោក ម៉ែន វិបុល បាន​កោតសរសើរ​ក្រុម​ការងារ​ក៏​ដូចជា​ប្រធាន​គណបក្ស​ស្រុក​ចាស់ ដែល​បាន​ខិតខំ​អនុវត្តន៍​កម្មវិធី​នយោបាយ​របស់​គណបក្ស និង​បាន​ពង្រឹង​ការ​សាមគ្គីភាព​ផ្ទៃក្នុង​បាន​ល្អប្រសើរ និង​បាន​អភិវឌ្ឍ​មូលដ្ឋាន ឲ្យមាន​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់​ផង​ដែរ​។​

​លោក ម៉ែន វិបុល បាន​ណែនាំ​ឲ្យ​ប្រធាន​គណបក្ស​ស្រុក​ថ្មី ដែល​ប្រកាស​នៅថ្ងៃនេះ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ដឹកនាំ កសាង​ស្រុក ឲ្យមាន​ការរីកចម្រើន​ថ្មីៗ​បន្ថែមទៀត ពិសេស​ត្រូវ​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​លក្ខន្តិកៈ របស់​គណបក្ស​ប្រជាជន និង​កម្មវិធី​គោលនយោបាយ គោលការណ៍​ទាំងឡាយ​របស់​គណបក្ស​ដែល​ថ្នាក់កណ្តាល និង​ថ្នាក់​ខេត្ត បានដាក់ចុះ​ឲ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​។​

​លោក​បាន ណែនាំ​ត្រូវ​បង្កើន និង​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​បក្ស​ឲ្យបាន​រឹងមាំ ដោយ​ឈរ​លើ​មា​គ៌ា មហាជន​របស់​បក្ស​ទាំង​ខាង​នយោបាយ សតិអារម្មណ៍ និង​ការចាត់តាំង ដោយ​ឈរ​លើ​គោលការណ៍ «​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​» ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ដណ្តើម​ជ័យជម្នះ គ្រប់​កាល​បោះឆ្នោត​ជា​បន្តបន្ទាប់​នៅ​អាណត្តិ​ក្រោយៗ ជាពិសេស​សូម​ផ្តោត​សំខាន់​លើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​ពេល​ខាង​មុខ​ឱ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត ធ្វើយ៉ាងណា​បង្កើន​សមាជិក​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ឲ្យមាន​សំឡេង​កើនឡើង​ជា​បន្តបន្ទាប់​ទៀត​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​ស្វាយរៀង បាន​សង្កត់ធ្ងន់ថា គ្មាន​គណបក្ស​ណា​អាច​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ គឺមាន​តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អាច​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯងបាន ដោយ​ផ្តើមចេញពី​ការបែកបាក់​សាមគ្គី​គ្នា​នេះ​ឯង​។ ដូច្នេះ​មិន​ត្រូវ​ឱ្យមាន​ជាដាច់ខាត ត្រូវ​សាមគ្គី​គ្នា​ឯកភាព​ផ្ទៃក្នុង រួមគ្នា​ធ្វើ​ការងារ​ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​បន្ត​ចុះ​មូលដ្ឋាន​ជា​ប្រចាំ​គ្រប់​ទីកន្លែង មិនមែន​ទាល់តែ​ដល់ រដូវ​បោះឆ្នោត​ទើប​នាំគ្នា​ចុះ​មូលដ្ឋាន​នោះទេ​។ មិន​តែ​ប៉ុណ្ណោះ​ត្រូវ​សហការ និង​មាន​ទំនាក់ទំនង​ល្អ​ជាប់​ជានិច្ច​ជាមួយ​សមាជិក សមាជិការ​គណបក្ស​នៅ​មូលដ្ឋាន ដើម្បី​ចូលរួម​ដោះស្រាយ​នូវ​រាល់​បញ្ហា​ផ្សេងៗ តាម​សំណូមពរ​របស់ ពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា និង​ចំ​គោលដៅ​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថា ការបង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​ខេត្ត​ស្វាយរៀង បាន​ចំនួន​៥២៣​ទីតាំង ហើយ​បាន​ធ្វើ​កិច្ចសន្យា​នៅ​តាម​ហាង​កាហ្វេ គុយទាវ​ទាំង​៥២៣​ទីតាំង​នេះ ឲ្យ​បញ្ឈប់​លេងល្បែង​ជាបន្ទាន់ ស្រប​តាម​ប្រសាសន៍​ដូច​ជា​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ឲ្យ​សមត្ថកិច្ចក៏​ដូចជា​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បង្ក្រាប​ល្បែងស៊ីសង​ឲ្យ​ខាន​តែ​បាន​។​

​ព្រម​ជាមួយគ្នានេះ អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច ក៏​បាន​ចុះ​ណែនាំ​ដល់​បណ្ដា​កាស៊ីណូ​ទាំងអស់​នៅក្នុង​ខេត្ត​ស្វាយរៀង មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែ​រ ចូល​លេង​ល្បែង​នោះឡើយ បើ​មាន​ករណី​ជនជាតិ​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ អ្នក​គ្រប់គ្រង​កាស៊ីណូ​ទាំងនោះ និង​ត្រូវ​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់​៕

Filed in: ព័ត៌មានជាតិ