ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន ដឹកនាំ​កិច្ចប្រជុំ​ទទួល​ភារកិច្ច ស្ដីពី​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់​ជូន​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន ដឹកនាំ​កិច្ចប្រជុំ​ទទួល​ភារកិច្ច ស្ដីពី​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់​ជូន​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែអស្សុជ​ឆ្នាំខាល​ចត្វា​ស័ក ព​.​ស ២៥៦៦​ត្រូវ​នឹង​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​ទទួល​ភារកិច្ច ស្ដីពី​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់​ជូន​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ និង ក្រុមប្រឹក្សា​ខេត្ត ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ព្រមទាំង​ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ ក្នុង​ខេត្ត​បន្ទាយមានជ័យ ។​

​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​មេបញ្ជាការរង លោក​នាយសេនាធិការរង លោក​ប្រធាន​មន្ទីរ លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​-​ស្រុក ទាំង​៩ នៅ​សាលប្រជុំ​តូច អគារ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ។​

​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន ក៏​បាន​ត្រួតពិនិត្យ​កម្លាំង ដេ​ី​ម្បី​ធ្វេី​ការ​បែងចែក​តួនាទី​-​ភារកិច្ច ចុះ​តាម​គោលដៅ ការពារ​សន្តិសុខ សុវត្ថិភាព ជូន​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងឱកាស​អញ្ជេី​ញ​មក​ខេត្ត​បន្ទាយមានជ័យ ។​

​ក្នុងនោះ​ដែរ​លោក​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត ក៏​បាន​ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កងកម្លាំង​ក​ង​រាជ​អាវុធហត្ថ​ទាំងអស់ ត្រូវ​ពង្រឹង​តាម​គោលដៅ​រៀងៗ​ខ្លួន​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​បំផុត សំដៅ​ធ្វេី​យ៉ាងណា ការពារ​សុវត្ថិភាព ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកប​ដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​តាម​តួនាទី​-​ភារកិច្ច​របស់​ខ្លួន ៕

Filed in: ព័ត៌មានជាតិ