ទាន់ហេតុការណ៍
តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស

​ផ្ទៃ​ដី​ជាង​១​ម៉ឺន​ហិកតា ស្ថិតនៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​សំឡូត និង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ត្រូវបាន​កាត់​មក​ឱ្យ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ជា​អ្នក​គ្រប់​គ្រង់​វិញ​

​ផ្ទៃ​ដី​ជាង​១​ម៉ឺន​ហិកតា ស្ថិតនៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​សំឡូត និង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ត្រូវបាន​កាត់​មក​ឱ្យ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ជា​អ្នក​គ្រប់​គ្រង់​វិញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ លើ​សំណើ​សុំ​ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល រវាង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ។​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ប្រតិភូ​ខេត្ត​បាត់ដំបង ដឹកនាំ​ដោយ​ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ក្នុង​គោលបំណង ដើម្បី​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល រវាង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ឲ្យបាន​ត្រឹមត្រូវ​សម្រាប់​បម្រើដ​ល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៃ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ។​

​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ឲ្យ​អ្នកយក​ព័ត៌មាន​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា នេះ​ថា​៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង នៅថ្ងៃនេះ រដ្ឋបាល​នៃ​ខេត្ត​ទាំង​ពីរ បាន​ឯកភាពគ្នា កាត់​ផ្ទៃដី​ជាង​១​ម៉ឺន​ហិកតា មក​ឲ្យ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ជា​អ្នក​គ្រប់​គ្រង់​វិញ ។​ក្នុងនោះ ព្រំប្រទល់​ដែល​ខេត្ត​ប៉ៃលិន បាន​ស្នើសុំ​កែសម្រួល ទី​១.​ត្រង់​ចំណុច​ភូមិ​ឡាក់​ហុក​ពីរ និង​ភូមិ​បឹង​អូរ​ជាង ឃុំ​កំរៀង ចូល​ព្រំដី​នៅក្នុង​ខេត្ត​បាត់ដំបង មាន​ទំហំ ១,៣៧៦​ហិកតា ។​ទី​២. ស្នើសុំ​កែសម្រួល​ត្រង់​ចំណុច​ភូមិ​កំពង់ចម្លង​ក្រោម ឃុំ​តា​ក្រី ចូល​ព្រំដី ក្នុង​ខេត្ត​បាត់ដំបង មាន​ទំហំ ៣,៦១៨​ហិកតា និង​ទី​៣. ស្នើសុំ​កែសម្រួល​តាម​គោល​ធម្មជាតិ​(​ស្ទឹង​) ត្រង់​ចំណុច​ភ្នំ​ដំបង និង​អូរ​ស្លេវ ឃុំ​មាន​ជ័យ ស្រុក​សំឡូត ចូល​ព្រំដី​ក្នុង​ខេត្ត​បាត់ដំបង មាន​ទំហំ ៦,៦៨៥​ហិកតា​ផងដែរ​។​

​ក្នុង​ឪ​កាស​នោះ​ដែរ​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​លើកឡើងថា ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន គឺ​ដើម្បី​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់ ការផ្ដល់​សេវា​រដ្ឋបាល សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​នីមួយៗ ហើយ​ចំពោះ​នីតិវិធី​នៃ​ការកែសម្រួល​ព្រំប្រទល់​នេះ គឺ​ត្រូវ​ធ្វើឡើង​ដោយ​ព្រះរាជក្រឹត្យ ស្របតាម​ច្បាប់​កំណត់ និង​យក​គោល​ធម្មជាតិ​ដែល​មាន​ស្ទឹង​សង្កែ និង​ស្ទឹង​មង្គល​បូរី​ក្នុង​ការកំណត់​ជា​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន​នេះ ។​

​ឯកឧត្តម បាន​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ខេត្ត​ទាំងពីរ ទាំង​រដ្ឋបាល​ស្រុក​-​ក្រុង ឃុំ​-​សង្កាត់ និង​ភូមិ ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​នូវ​ការងារ​នេះ​ឱ្យបាន​ល្អ និង​បាន​ណែនាំ​ឱ្យ​មាន​ការឯកភាព​ស្រុះស្រួល​គ្នា រវាង​អាជ្ញាធរ​និង​អាជ្ញាធរ ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ នៅ​ទីនោះ​ផងដែរ ។​

​ជាមួយគ្នានេះ​ដែរ​ឯកឧត្តម សក់ សេដ្ឋា ព្រមទាំង​ប្រតិភូ​រដ្ឋបាល​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ក៏​បាន​អញ្ជើញ​ចុះទៅពិនិត្យ​មើល​នៅ​ចំណុច​ទីតាំង​ដែល​ត្រូវ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល រវាង រដ្ឋបាល​ខេត្ត​ទាំង​២ ផ្ទាល់​ផងដែរ​ដោយ​បាន​ណែនាំ​បន្ថែមថា បន្ទាប់​ពី​ព្រះរាជក្រឹត្យ​ចូល​ជា​ធរមាន រដ្ឋបាល​ខេត្ត​ទាំង​ពីរ ត្រូវខិតខំ​ពិនិត្យ​នូវ​ឯកសា​រការ​ផ្ទេរ​ដីធ្លី អត្រានុកូលដ្ឋាន ឯកសារ​ស្នាក់នៅ សៀវភៅ​គ្រួសារ ឱ្យបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ ចំពោះ​ការថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការគ្រប់គ្រង​ប្រជាពលរដ្ឋ ត្រូវ​ធ្វើ​ការគ្រប់គ្រង​ឱ្យបាន​ល្អ​តាម​ស្ថានភាព​ជាក់ស្ដែង​ដើម្បី​ចៀសវាង​ក្នុង​រយៈពេល​អន្តរកាល​នេះ មាន​ការចូល​ទន្ទ្រាន កាប់បំផ្លាញ​ព្រៃឈើ ហើយ​ចំពោះ​កងកម្លាំង​ទាំង​៣ ក៏​ត្រូវ​សហការ​គ្នា​ទាំង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ដើម្បី​ពិនិត្យ​ផ្ទេរ​រវាង រដ្ឋបាល​ខេត្ត​ទាំង​ពីរ ទាំង​សន្តិសុខ សណ្ដាប់ធ្នាប់​និង​ការគ្រប់គ្រង​ប្រជាពលរដ្ឋ ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ភាពច្បាស់លាស់​ម៉ត់ចត់​ផងដែរ ៕

Filed in: ព័ត៌មានជាតិ