ទាន់ហេតុការណ៍
តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស

​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ពិភពលោក​សង្គ្រោះ​បឋម ក្រោម​ប្រធានបទ ”​ការរៀន​វិជ្ជា​សង្គ្រោះ​បឋម​ពេញ​មួយ​ជីវិត​”

​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ពិភពលោក​សង្គ្រោះ​បឋម ក្រោម​ប្រធានបទ ”​ការរៀន​វិជ្ជា​សង្គ្រោះ​បឋម​ពេញ​មួយ​ជីវិត​”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​) ៖ នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២២ ដោយ​មាន​ការចង្អុល​ដឹកនាំ​ពី លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន សមាជិកា​គណៈកម្មាធិកា​រ​សាខា មន្ត្រី​ប្រតិបត្តិ​សាខា បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ពិភពលោក​សង្គ្រោះ​បឋម ក្រោម​ប្រ ធាន​បទ ”​ការរៀន​វិជ្ជា​សង្គ្រោះ​បឋម​ពេញ​មួយ​ជីវិត​” ក្រោម​អធិបតីភាព​លោកជំទាវ ពៅ សុខ អនុប្រធា ន​អចិន្ត្រៃយ៍​គណៈកម្មាធិកា​សាខា កម្មវិធី​នេះ​ផ្ដោត​ទៅលើ​ការបណ្តុះបណ្តាល​មូលដ្ឋាន ស្តី​ពី​ប្រវត្តិ​ច​ល នា​កាកបាទក្រហម​-​អឌ្ឍចន្ទ​ក្រហម តួនាទី​ភារកិច្ច​របស់​យុវជន និង​វិជ្ជា​សង្គ្រោះ​បឋម រយៈពេល​១​ថ្ងៃ​ពេញ ជូន​ដល់​មន្ត្រី​នៃ​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត​ចំនួន​២៥​នាក់ (​ស្រី​០៩​នាក់​) និង យុវជន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ដែល​ទើបនឹង​ជ្រើសរើស​ថ្មី មក​ពី​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ ចំនួន ២៥​នាក់​(​ស្រី​១៣​នាក់​) សរុប​រួម​ចំនួន​៥០​នាក់ ស្រី​២២​នាក់ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ ស​.​ស​.​យ​.​ក​. ខេត្ត​ប៉ៃលិន​។

​ក្នុង​ឪ​កាស​នោះ​ដែរ​លោកជំទាវ ពៅ សុខ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ ពី​សំណាក់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ដល់​សិក្ខាកាម​អោយ​យកចិត្តទុកដាក់​និង​សិក្សា​នៅ​វគ្គ​នេះ អោយបាន​យល់ដឹង​ច្បាស់លាស់​ពី​ប្រវត្តិ​ចលនា​កាកបាទ​ក្រហម និង វិជ្ជា​សង្គ្រោះ​បឋម ដែល​ជា​មុខវិជ្ជា​មាន​សារៈសំខាន់​បំផុត​អាច​ជួយសង្គ្រោះ ឫ​កាត់បន្ថយ​ការឈឺចាប់​របស់​ជនរ​ង​គ្រោះ​ដោយ​គ្រោះថ្នាក់​ផ្សេងៗ​បាន មុន​ពេល​ឡានពេទ្យ ឫ​ក្រុមគ្រូពេទ្យ​មកដល់ ជាពិសេស​ការសង្គ្រោះ​ក្នុង​បរិបទ​ជំងឺ​កូវី​ដ​១៩ ។ លោកជំទាវ​បាន​បន្តថា កាកបាទក្រហមកម្ពុជា បាន​ខិតខំ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ វិជ្ជា​សង្គ្រោះ​បឋម​ជា​មូលដ្ឋាន គឺជា​ការងារ​មួយ​ជួយ​សម្រាល​ទុក្ខ​លំបាករ​បស់​ប្រជាពលរដ្ឋ និង ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា​។ (​វិជ្ជា​សង្គ្រោះ​បឋម​ជា​មូលដ្ឋាន​) ផ្តល់​សេវា និង ការផ្ទេរ​ចំណេះដឹង ជំនាញ​ឥរិយាបថ ដើម្បី​យក​ទៅ​ប្រើប្រាស់​ឲ្យ​សមស្រប​ទៅនឹង​ធនធាន​នៅក្នុង​សហគមន៍​។ ដើម្បី​លើកកម្ពស់ ការយល់ដឹង​ស្តីពី​វិជ្ជា​សង្គ្រោះ​បឋម និង​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ក្នុង​គោលដៅ​ជួយសង្គ្រោះ​ជីវិត​ពេល​មាន​គ្រោះថ្នាក់ និង​ជំងឺ​ផ្សេងៗ និង​ជួយ​សម្រួល​ដល់​គ្រូពេទ្យ​ងាយ​ព្យាបាល​។

​វគ្គ​បណ្តុះបណ្តាល​បាន​បញ្ចប់​នៅ​វេលា​ម៉ោង ៤ និង​៥៥ នាទី​រសៀល ក្រោម​អធិបតិភាព លោកជំទាវ ពៅ សុខ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិកា​សាខា ក្នុង​កម្មវិធី​បិទ​វគ្គ​សិក្សា​នេះ លោកជំទាវ​បាន​សម្តែង​នូវ​ការ​កោត​ស​សើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការ​បញ្ចប់​វគ្គ​សិក្សា​នា​ថ្ងៃនេះ លោកជំទាវ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​បំផុត​ចំពោះ​មន្ត្រី នៃ​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត​ដែល​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ពេញ ១​ថ្ងៃ​។​

​លោកជំទាវ​បាន​មានមតិ​ផ្តាំផ្ញើ​ដល់ សិក្ខាកាម ជាពិសេស​ក្មួយៗ​យុវជន​ទាំង​អស់ ត្រូវ​ខិតខំ​រៀនសូត្រ​នៅ​សាលា​ដើម្បី​ជា​ទំ​ពាង​ស្នង​ឬ​ស្សី បណ្តុះ​គំនិត​អោយ​ចេះ​ស្រលាញ់​ការងារ​សង្គម ធ្វើ​ជា​យុវជន​គំរូ​ល្អ ត្រូវ​ជៀសវាង​អោយ​ឆ្ងាយ​នូវ​ទង្វើ​មិន​គម្បី​នានា​ដែល​សង្គម​ស្ពប់ខ្ពើម ត្រូវ​យកចំណេះ​វិជ្ជា​ដែល​បាន​សិក្សា​នេះ យក​ទៅ​ចែក​រំ​លែង​បន្ត​ដល់​សិស្សានុសិស្ស មិត្តភក្តិ បងប្អូន​បន្តទៀត ។ លោកជំទាវ ក៍​បាន​ប្រគល់ វិញ្ញាបនបត្រ​បញ្ចាក់​ការសិក្សា ជូន​ដល់​សិក្ខាកាម ចំនួន ៥០​នាក់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ