ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ប្រធាន​ក្រុមការងារ​គណៈបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ចុះជួយ​សង្កាត់ និង​ប្រធាន​, អនុប្រធាន​, សមាជិក​បក្ស​ភូមិ ក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​

​ប្រធាន​ក្រុមការងារ​គណៈបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ចុះជួយ​សង្កាត់ និង​ប្រធាន​, អនុប្រធាន​, សមាជិក​បក្ស​ភូមិ ក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖​នៅ​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ទួល​ល្វា ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ចុះជួយ​សង្កាត់ និង​ប្រធាន​, អនុប្រធាន​, សមាជិក​បក្ស​ភូមិ ក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​។​

​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ប៉ៃលិន​មានប្រសាសន៍​លើកឡើង​ថា​៖ គុណ​ដ៏​ឧត្តុង្គឧត្តម​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​។ ហើយ​ជាពិសេស​វីរភាព​របស់​សម្ដេច និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​មួយចំនួន​ទៀត បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដឹកនាំ​វីរ​យុទ្ធជន​ចេញ​តស៊ូ​រំដោះជាតិ​ទឹក​ដី​ឲ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​យើងទាំងអស់គ្នា មិនអាច​បំភ្លេច​បាន​នូវ​គុណណូបការៈ​ដ៏​ធំធេង​ទាំងនេះ​បាន​ឡើយ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ប៉ៃលិន​មាន​ប្រសា​ន៍​សង្កត់ធ្ងន់ថា​៖ ការបោះ​ឆ្នោត​ជូន​គណៈបក្ស​ប្រជាជន​កម្ពុជា​គឺ​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច ប្រជាធិបតេយ្យ និង និតិរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​ជា​មួយ​និង​ការផ្ដល់សេវា​សាធារណៈ ជូន​ដល់​បងប្អូន​ប្រជាជន​ប្រកបដោយ​គុណភាព តម្លាភាព និង​ការជឿជាក់​ដោយ​ទុកចិត្ត​។

ជាមួយគ្នា​នេះ​ឯកឧត្តម បាន​មានប្រសាសន៍​៖ ណែនាំ​ក្រើនរំលឹក ទៅ​ដល់​អស់លោក​-​លោកស្រី​ប្រធាន គណៈកម្មាធិការ​គណបក្ស​សង្កាត់​ទួល​ល្វា ត្រូវ​ត្រៀម​រៀបចំ​ការបោះឆ្នោត នូវ​នីតិកាល​អាណត្តិ​ទី​០៧ នៅពេល​ខាងមុខ​អោយ​បានរ​លូន និង​ទទួលបាន​ជោគជ័យ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ត្រូវ​បន្ត​ខិតខំ​ទាំងអស់​គ្នា​ដើម្បី​ជ័យជម្នះ​នៅ​ថ្ងៃ​បោះឆ្នោត​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ