ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​ការិយាល័យ​នយោបាយ​ប្រចាំការ នៃ​គណៈ​លេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​ការិយាល័យ​នយោបាយ​ប្រចាំការ នៃ​គណៈ​លេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​វិមាន​៧​មករា នា​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វ៉ូ វ៉ាន់​ធឿង (Vo Vanthoung) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខាធិការ​អចិន្ត្រៃយ៍ នៃ​គណៈ​លេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​។

​ឯកឧត្តម វ៉ូ វ៉ាន់​ធឿង បាន​គោរព​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​វៀតណាម ជូន​ចំពោះ​សម្ដេច​តេជោ និង​បាន​គោរព​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរីកចម្រើន​និង​ការអភិវឌ្ឍ របស់​កម្ពុជា​។​

​ឯកឧត្តម វ៉ូ វ៉ាន់​ធឿង បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោថា ឯកឧត្តម និង​ប្រតិភូ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នៅពេលនេះ គឺ​ស្របពេល​ជាមួយនឹង​ខួប ៥៥​ឆ្នាំ​នៃ​ទំនាក់ទំនង​កា​ទូត​រវាង​កម្ពុជា និង​វៀតណាម​ផង និង​ខួប ៤៥​ឆ្នាំ​នៃ​ដំណើរ​ឆ្ពោះ​ទៅរក​ការផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ផង ហើយ​ទិសដៅ​សំខាន់​របស់​ឯកឧត្តម និង​ប្រតិភូ​ទាំងមូល គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ពង្រីកពង្រឹង​ទំនាក់ទំនង​រវាង​បក្ស និង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ខ្លាំងឡើង ក្នុងន័យ​នេះ​ឯកឧត្តម​បាន​គោរព​សូម​គោលការណ៍​ពី​សម្ដេច​តេជោ ៖
​ទី​១) ជំរុញ​ទំនាក់ទំនង​រវាង​បក្ស​និង​បក្ស ឱ្យ​កាន់តែ​ស៊ីជម្រៅ​និង​មាន​ភាពជាក់ស្ដែង
​ទី​២) ជំរុញ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច រវាង​ថ្នាក់ដឹកនាំ​របស់​បក្ស​ទាំងពីរ​
​ទី​៣) ជំរុញ​ទំនាក់ទំនង រវាង​ខេត្ត​និង​រាជធានី​របស់​ប្រទេស​ទាំង​ពីរ​។​
​ទី​៤) ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​និង​សន្តិសុខ​
​ទី​៥) ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិនិយោគ​និង ពាណិជ្ជកម្ម​និង​ទី​៦) ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ក្រប​ខណ្ឌ​តំបន់​និង​ពិភពលោក

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម វ៉ូ វ៉ាន់​ធឿង ដែល​បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​ថ្នាក់ដឹកនាំ​វៀតណាម ជូន​ចំពោះ​សម្ដេច ។​

​សម្ដេច​តេជោ បាន​គាំទ្រ​ចំពោះ​សំណើ​ទាំង ៦​ចំណុច របស់​ឯកឧត្តម វ៉ូ វ៉ាន់​ធឿង​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការងារ​ជា​អាទិភាព គឺ​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត​និង​ខេត្ត តាម​ព្រំដែន​ឲ្យបាន​ល្អ ជាទីបំផុត ជាពិសេស បញ្ហា​សន្តិសុខ សម្រួល​ដោះស្រាយ​លំហូរ​ទំនិញ សម្រួល​ការធ្វើ​ពាណិជ្ជកម្ម និង​ទប់ស្កាត់​អំពើ​ខុស​ច្បាប់​ដូចជា​៖ ការជួញដូរ រត់ពន្ធ​គ្រឿង​ញៀន រត់ពន្ធ​មនុស្ស​ជាដើម​៕


 

Filed in: ព័ត៌មានជាតិ