ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជាង ៦​ពាន់​នាក់​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជាង ៦​ពាន់​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែតុលា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ចំនួន ៦,៤១១​នាក់ នារី ៣,៥៦០​នាក់ បន្ទាប់ពី​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។

​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ រួមមាន​៖ និស្សិត​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត​។ និស្សិត​ជ័យលាភី​ទាំងអស់នេះ សុទ្ធតែ​មាន​ការងារ​ធ្វើ និង​ប្រមាណ ១០% នៃ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ មាន​អាជីវកម្ម​ខ្លួនឯង​ផង​ដែរ​។​

​នៅថ្ងៃនេះ មុន​នឹង​ថ្លែង​ទៅ​និស្សិត សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ដល់​អ្នកចូលរួម​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ទាំងអស់ ក្រោកឈរ​ស្មឹង​ស្មា​ធិ៍ គោរព​វិញ្ញាណក្ខន្ធ​ដល់​កុមារា កុមារី ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ការ​លិច​ទូក នៅ​ស្រុក​លើកដែក ខេត្ត​កណ្ដាល​ថ្មីៗ​នេះ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានសម្តែង​នូវ​ការសោកស្តាយ និង​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​គ្រួសារ​សព​។​

​សម្តេច​តេជោ ក៏​បាន​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ថ្វាយ​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី ដែល​បាន​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​សព​។ សម្តេច​តេជោក៏បាន​មាន​ប្រសាសន៍​កោតសរសើរ​ដល់​កម្លាំង​ប្រដាប់អាវុ​ធ និង​អាជ្ញាធរ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ជួយ​ដល់​សង្គ្រោះ និង​រុករក​សព​ជនរងគ្រោះ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​និស្សិត​ដែល​ទទួលបាន​ជ័យលាភី និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ចំពោះ​ការប្រឹងប្រែង​អភិវឌ្ឍន៍ និង​ពង្រឹង​គុណភាព​អប់រំ​ឱ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​។ សម្តេច​តេជោ បាន​មានប្រសាសន៍​រំលឹក ថា ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ កម្ពុជា​ពិតជា​ខ្វះខាត​ធនធានមនុស្ស​ខ្លាំងណាស់ តែ​បច្ចុប្បន្ន​កម្ពុជា​បាន​បណ្តុះបណ្តាល​បាន​ធនធាន​មនុស្ស​ជាច្រើន​។ ការអភិវឌ្ឍ​ជាតិ ត្រូវការ​ជា​ចាំបាច់​នូវ​ធនធានមនុស្ស ដែល​មិន​អាច​មើល​រំលង​បាន​នោះទេ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា នៅ​ថ្ងៃ​ទី​២០ ខែតុលា ខាងមុខនេះ សម្តេច​នឹង​អញ្ជើញ​ទៅ​កែ​ព័ត៌មាន​អត្តសញ្ញាណ​បណ្ណ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ហើយ​សម្តេច ក៏​បាន​អំពាវនាវ​ដល់​យុវជន​ដែល​ត្រូវ​ដល់​អាយុ​បោះឆ្នោត សូម​នាំគ្នា​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ឱ្យ​អភិបាលខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ពន្លឿ​ននីតិវិធី​បែងចែ​កភូមិ​សាស្ត្រ​ព្រំប្រទល់​រវាង​ខេត្ត​ទាំង​ពីរ​ឲ្យបាន​ឆាប់​។​

​សម្តេច​តេ​ជោបាន​ទម្លាយ​ថា ការ​មិន​អាច​កំណត់​ព្រំប្រទល់​ដែន​ខេត្ត​ទាំងពីរ ដោយសារ​មាន​អ្នកធំ​មាន​ដី​នៅ​កន្លែង​នោះ មិន​ចង់ឱ្យ​មាន​ការ​កាត់​ទៅ​ខេត្ត​ប៉ៃលិន ហើយ​ព្យាយាម​បង្ក​ការរាំងស្ទះ ដូច្នេះ​សម្ដេច​សូម​ឲ្យ​ខេត្ត​ទាំង​ពី​រ​ពន្លឿន​ការងារ​នេះ​ឲ្យបាន​ឆាប់​។

​នៅថ្ងៃនេះ ពាក់ព័ន្ធ​ទៅនឹង​គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ប្រាប់​ដល់​អ្នកពាក់ព័ន្ធ​អោយ​ពន្លឿ​ន​ការងារ​វាយតម្លៃ​ផល​ប៉ះពាល់ និង​ផ្តល់​ពូជស្រូវ​ជូន​កសិករ​ឲ្យបាន​ឆាប់​បំផុត​។ ហើយ​សម្តេច​តេជោក៏បាន​ផ្តាំ​ដល់​មន្ត្រី​កសិកម្ម​ទាំង​អស់ សូម​កុំ​ជិះសេះ​មើល​ផ្កា ត្រូវ​គិតគូរ​ពី​ការលំបាក​របស់​ប្រជាកសិករ​ជាធំ ជាពិសេស​អំឡុងពេល​នៃ​គ្រោះធម្មជាតិ​ទឹកជំនន់ ដែល​ប៉ះពាល់​ដល់​ផលដំណាំ​របស់​ពួក​គាត់​នេះ​។​

​សម្តេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​ដល់​សប្បុរសជន និង​កាកបាទក្រហមកម្ពុជា ដែល​បាន​នាំ​ជំនួយ​ស្បៀងអាហារ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ជា​បន្តបន្ទាប់​រយៈពេល​ថ្មីៗ​នេះ​។ សម្តេច​តេជោក៏បាន​ណែនាំ​ឱ្យ​សិក្សា​ស្ថិតិ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ហើយ​ផ្តល់​ការឧបត្ថម្ភ​រយៈពេល​៣​ខែ ដែល​អាច​ចំណាយ​ទឹកប្រាក់​ជាង ២​លាន​ដុល្លារ​។ សម្តេច​តេជោ​ក៏​បាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​អស់ អោយ​មាន​ការយោគយល់ និង​អនុគ្រោះ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ផង​។​

​ជាមួយនឹង​ការអបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ប្រមាណ​ជាង​៦​ពាន់​នាក់ នៅថ្ងៃនេះ សម្ដេច​តេជោ ក៏​បាន​ជូនពរឲ្យ​និស្សិត​ទាំងអស់​សូម​ទទួលបា​ន​នូវ​ក្តី​សុខ សេចក្តីចម្រើន និង​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ព័ត៌មានជាតិ