ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ឧទ្ទិស​ព្រះ​មហាកុសល​គម្រប់​ខួប​១០​ព្រះវស្សា ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ឧទ្ទិស​ព្រះ​មហាកុសល​គម្រប់​ខួប​១០​ព្រះវស្សា ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២២​នេះ ជា​ខួប​គម្រប់​១០​ព្រះវស្សា នៃ​ការយាង​សោយ​ទិ​ង្គ​តរបស់ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ថ្ងៃទី​១៥ ខែតុលា កាលពី​១០​ឆ្នាំមុន គឺជា​ពេលវេលា​ដ៏​សែន​សោកសៅ និង​សោកសង្រេង​បំផុត​សម្រាប់​ជាតិខ្មែរ​ទាំងមូល ព្រោះ​ជា​ពេលវេលា​បាត់បង់​នូវ​ព្រះមហាវីរក្សត្រ​ដ៏​ឆ្នើម​មួយអង្គ គឺ​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​។

​នៅឯ​ព្រះបរមរាជវាំង នៅថ្ងៃនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី មុនិនាថ នរោត្តម សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត រួម​ទាំង​ថ្នាក់​ដឹកនាំ​ជាតិ​សំខាន់ៗ បាន​ប្រារព្ធ​ព្រះរាជ​ពិធី​ឧទ្ទិស​ព្រះ​មហាកុសល​គម្រប់​ខួប​១០​ព្រះវស្សា ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រះបរមរាជវាំង​។​

​ពិធី​នៅ​ព្រះបរមរាជវាំង​នេះ មាន​ការអញ្ជើញ​ចូលរួម​ដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​ជា​ឥស្សរជន​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​។​

​ចំណែក​មន្ត្រី​តាម​បណ្តា​ក្រសួង​ស្ថាប័ន​នានា ក៏​បាន​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នា​មណ្ឌប សួនច្បារ​ខាងកើត​វិមាន​ឯករាជ្យ​ផងដែរ​។ ក្រៅពីនោះ នៅតាម​បណ្តា​ខេត្ត​នានា អាជ្ញាធរ​ក៏​បាន​រៀបចំ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅ​ក្នុង​សាលាខេត្ត​រៀងៗ​ខ្លួន​។​

​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប នៅតែ​ចងចាំ​ជាប់​មិន​អាច​បំភ្លេច​នូវ​ស្នា​ព្រះ​ហ​ស្ថ ព្រះ​បរម​រតន​កោត​ដ្ឋ គឺ​ព្រះអង្គ​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច យ៉ាង​អង់អាច​ក្លាហាន​ក្នុង​ការទាមទារ និង​ដណ្តើម​សិទ្ធិសេរីភាព ជូន​ប្រជាពលរដ្ឋ​ខ្មែរ ពី​នឹម​អនាគម​បារាំង​រហូត​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣៕

Filed in: ព័ត៌មានជាតិ