ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រំ​បំផុត​ជា​មួយ​បងប្អូន​ក្រុម​គ្រួសារ​ដែល​បាន​បាត់បង់​កូនៗ​និង​ចៅៗ​ជា​ទី​ស្រឡាញ់​នៅក្នុង​ឧប្បទ្ទវហេតុ​លិច​ទូក​ចម្លង​ដឹក​សិស្សានុសិស្ស​ចេញពី​សាលា​ទៅ​ផ្ទះ​ស្ថិតនៅ​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រំ​បំផុត​ជា​មួយ​បងប្អូន​ក្រុម​គ្រួសារ​ដែល​បាន​បាត់បង់​កូនៗ​និង​ចៅៗ​ជា​ទី​ស្រឡាញ់​នៅក្នុង​ឧប្បទ្ទវហេតុ​លិច​ទូក​ចម្លង​ដឹក​សិស្សានុសិស្ស​ចេញពី​សាលា​ទៅ​ផ្ទះ​ស្ថិតនៅ​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រំ​បំផុត ជាមួយ​បងប្អូន​ក្រុមគ្រួសារ​ដែល​បាន​បាត់បង់​កូនៗ​និង​ចៅៗ​ជា​ទី​ស្រឡាញ់​នៅក្នុង​ឧប្បទ្ទវហេតុ​លិច​ទូក​ចម្លង​ដឹក​សិស្សានុសិស្ស​ចេញពី​សាលា​ទៅ​ផ្ទះ​ស្ថិតនៅ​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល កាលពី​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២ ដែល​បាន​បណ្តាលអោយ​ស្លាប់​ជាច្រើន​នាក់ និង​មួយចំនួន​ត្រូវ​បាន​ជួយ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ និង​មួយចំនួនទៀត​នៅ​កំពុង​បាត់​ខ្លួន​នៅឡើយ​។​

​សម្តេច សូម​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​បន្ត​ស្វែងរក​អ្នករងគ្រោះ និង​ចូលរួម​ដោះស្រាយ​ជួយ​ដល់​បងប្អូន​ក្រុម​គ្រួសារ​នៃ​សព​និង​ជនរងគ្រោះ​អោយបាន​ទាន់​ពេលវេលដ៏​លំបាក​បំផុត​នេះ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ដែល​រស់នៅ​តាម​មាត់​ទន្លេ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងពេល​ដែល​ស្ថានភាព​ទឹកជំនន់​កំពុង​កើនឡើង​៕

? (https://www.facebook.com/hunsencambodia) Facebook (https://www.facebook.com/hunsencambodia) | ? (https://t.me/spmhunsen) Telegram (https://t.me/spmhunsen)
? (https://instagram.com/hunsencambodia) Instagram (https://instagram.com/hunsencambodia) | ? (https://twitter.com/hunsencambodia) Twitter (https://twitter.com/hunsencambodia)
? (http://samdechhunsen.gov.kh/) Website (http://samdechhunsen.gov.kh/)

Filed in: ព័ត៌មានជាតិ