ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូន​កម្លាំង​នគរបាល​បន្ថែម​១០០​នាក់ អេ​ស្ការ​១​គ្រឿង ទៅកាន់​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ ដើម្បី​ពន្លឿន​ការរំដោះ​ទឹកជំនន់ ខ​ណះ​ទំនប់​ត្រូវ​ទឹក​ហូរ​ច្រោះ​ប្រឈម​ការបាក់​ស្រុត​!!!

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូន​កម្លាំង​នគរបាល​បន្ថែម​១០០​នាក់ អេ​ស្ការ​១​គ្រឿង ទៅកាន់​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ ដើម្បី​ពន្លឿន​ការរំដោះ​ទឹកជំនន់ ខ​ណះ​ទំនប់​ត្រូវ​ទឹក​ហូរ​ច្រោះ​ប្រឈម​ការបាក់​ស្រុត​!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជូន​កម្លាំង​នគរបាល​ចំនួន​១០០​នាក់ គ្រឿងចក្រ​បន្ថែម ដើម្បី​ទៅ​ជួយ​រំដោះ​ទឹកជំនន់​ចេញពី​បរិវេណ​ទីធ្លា​សាកលវិទ្យាល័យ​ជាតិ​មានជ័យ ខ​ណះ​ទឹកបន្ត​ហូរ​ច្រោះ ដែល​អាច​ប្រឈម​ការបាក់​ទំនប់​ការពារ​ទឹក​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ក៏​បាន​ចាត់តាំង លោក​ស្នងការរង​ចំនួន​៣​រូប រួមមាន​លោក​ឧត្តមសេនីយត្រី អ៊ុន សំអន ស្នងការរង លោក​ឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង លោក​វរសេនីយឯក យី ប៊ុន​រឿង ស្នងការរង ទទួល​ផែនការ​ដឹកនាំ​បញ្ជា​កម្លាំង​នគរបាល​មកពី​បណ្តា​ការិយាល័យ​ជំនាញ និង​កម្លាំង​នគរបាល​មកពី​វរ​:​សេនា​តូច​ការពារ​ព្រំដែន​គោគ​ទាំង​៤ ដើម្បី​ទ្រោល​សភា​ពណ៍ រំដោះ​ទឹក បូម ច្រក​ដី​ដាក់​ការ​រ៉ុង​ធ្វើ​ទំនប់ និង​បញ្ជា​គ្រឿងចក្រ​ឈូសឆាយ កាយ​បង្ហាប់​បិត​កន្លែង​ដែល​ប្រឈម​ទឹក​ហូរ​ច្រោះ​និង​បាក់​ស្រុត​។ ដើម្បី​ឲ្យ​ទឹកឆាប់​រីងស្ងួត ហើយ​និស្សិត​ក៏​ឆាប់​បាន​ចូល​រៀនសូត្រ​វិញ ក្រោយ​ពី​ផ្អាក​ការសិក្សា​អស់​រយះពេល​ជាង​១​សប្តាហ៍​។​

​ទន្ទឹម​គ្នា​នេះ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​នាំយក​នូវ​អំណោយ​មានដូចជា ទឹកក្រូច ២៥​កេស មី ២៥​កេស ត្រីខ ២៥​កេស ទឹកត្រី ១៥​យួរ ទឹក​សុីវ​អុីវ ១០​យួរ និង ថវិកា ១​លាន រៀល ទៅ​ឧបត្ថម្ភ​ដល់​កងកម្លាំង​ដែល​កំពុង​ចុះ​បំពេញបេសកកម្ម​។ ក្រៅពីនេះ​លោក​ក៏​បាន​នាំយក​អំណោយ​ប្រេង​ម៉ា​សូ​ត ២៥០០​លីត្រ របស់ ឯកឧត្តម សេង ផល្លី និង ឯកឧត្តម ឯក មនោ​សែន ទៅ​ឧបត្ថម្ភ​ដល់​គណ​:​គ្រប់គ្រង​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ ដើម្បី​ចាត់ចែង​ដោះស្រាយ​ការចាក់​ម៉ាស៊ីនបូមទឹក ខ្នាត​ធំ​ចំនួន​២​គ្រឿង និង​គ្រឿងចក្រ​(​អេ​ស្កា​វូទ័​រ​)១​គ្រឿង ផងដែរ​៕

Filed in: ព័ត៌មានជាតិ