ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

បញ្ជូន​ក្មេង​ទំនើ​ង​៥​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ទៅ​សាលាដំបូង​ខេត្ដ​

បញ្ជូន​ក្មេង​ទំនើ​ង​៥​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ទៅ​សាលាដំបូង​ខេត្ដ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​បន្ទាយមានជ័យ​៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ ម​មេ​បញ្ហា​ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុសេ​រី​សោភ័ណ្ឌ កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២២ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ជនសង្ស័យ ជា​ក្មេង​ទំនើង​ចំនួន ០៥​នាក់ ព្រមទាំង​ចាប់​យក​សម្ភារៈ​វត្ថុតាង​ថ្នាំញៀន​មួយចំនួន នៅ​ចំណុច​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេ​បញ្ហា​ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ្ឌ​បាន​ឱ្យដឹងថា កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២២ បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ក្មេង​ទំនើង​មួយក្រុម​បាន​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ទើប​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​បាន​ក្មេង​ទំនេី​ង​៥​នាក់ ព្រមទាំង​ឆែកឆេ​រលើ​ខ្លួន​រក​ឃើញ​គ្រឿងញៀន​មួយចំនួន រួច​បញ្ជូន​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដេ​ី​ម្បី​សួរនាំ ។

​លោក​មេ​បញ្ហា​ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​៥​នាក់ ១-​ឈ្មោះ សុខ សុ​គឿន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ទីលំនៅ​បច្ចុប្បន្ន ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ (​រក្សាទុក និង​ប្រើប្រាស់​) ២-​ឈ្មោះ វិត ដា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ្ឌ (​រក្សាទុក និង​ប្រើប្រាស់​) ៣-​ឈ្មោះ ហៃ ខា​វ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន ភូមិ​អន្លង់​ថ្ងាន់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី (​ប្រើប្រាស់​) ៤-​ឈ្មោះ យឿ​ង ណេ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​អេតចាយ ទីលំនៅ​បច្ចុប្បន្ន ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ (​ប្រើប្រាស់​)៥-​ឈ្មោះ ចិន្តា សុខ​មេសា ហៅ ដែន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន ភូមិ​បាណ​យ សង្កាត់ ទឹកថ្លា ក្រុង​សិរីសោភ័ណ (​ប្រើប្រាស់​)​។​

​វត្ថុតាង​ចាប់​យក​រួមមាន​៖ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០២​កូន​ថង់​កិ​ប ទម្ងន់ ០,៨៣​ក្រាម​, ម៉ូតូ​ចំនួន ០២​គ្រឿង ម៉ាក Honda Dream ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ សៀមរាប​1D 1484, ម៉ាក Honda wave ពណ៍​ក្រហម​ខ្មៅ សេរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ភ្នំពេញ 1Z 1197, ទូរស័ព្ទ ចំនួន ០៤​គ្រឿង​, ដាវ​សាំ​ម៉ូ​រ៉ៃ ចំនួន ០១​ដើម ប្រវែង ៥៤​ស​.​ម​, នាឡិកា​ចំនួន ចំនួន ០១​គ្រឿង ។

​តាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​៥​នាក់ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន ។

​ដោយ​ផ្អែក​តាម​ចម្លើយសារភាព រួម​នឹង​វត្ថុតាង ជនសង្ស័យ​ត្រូវបាន​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័​យ​ចាត់ការ​បន្ត​តាម​និតិ​វិធី​។

​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់ឱ្យដឹង​ថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលេ​ី ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​មន្ទា​យ​មានជ័យ​ផងដែរ ។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២​នេះ ៕

Filed in: ព័ត៌មានជាតិ