ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក ឌិ​ត ទីណា ត្រូវបាន​រាជរដ្ឋាភិបាល ស្នើ​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឱ្យធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ជំនួស លោក វេង សាខុន​

​លោក ឌិ​ត ទីណា ត្រូវបាន​រាជរដ្ឋាភិបាល ស្នើ​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឱ្យធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ជំនួស លោក វេង សាខុន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ត្រូវបាន​រាជរដ្ឋាភិបាល ស្នើ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជំនួស លោក វេង សាខុន ដែល​ត្រូវបាន​បញ្ចប់​តំណែង​។​

​យោងតាម​លិខិត​រាជរដ្ឋាភិបាល​លេខ​៩៩០ លស ចុះហត្ថលេខា​ដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២២ បាន​ស្នើ​ទៅ​កាន់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា រៀបចំ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការបំពេញបន្ថែម សមាជិក​រាជរដ្ឋាភិបាល​។​

​លិខិត​សម្តេច​តេជោ ហ៊ុន សែន ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន បញ្ជាក់​ឱ្យដឹង​ដូច្នេះ​ថា​៖ «​យោងតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈរដ្ឋមន្ត្រី ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រក​ម​/០៦១៨/០១២ ចុះ​ថ្ងៃ​ទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំង​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៨១៨/៨៦២ ចុះ​ថ្ងៃ​ទី ១៧ ខែ សីហា ឆ្នាំ​២០១៨ ស្តី​ពី​ការចាត់តាំង​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​យោង​តាម តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ស្នើ សម្តេច​ប្រធានរដ្ឋសភា មេត្តា​អនុញ្ញាត​រៀបចំ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​របស់​រដ្ឋសភា លើ​ការបំពេញ​បន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដល់ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​»​។​

​បើតាម​លិខិត​របស់​រដ្ឋសភា បានឱ្យដឹងថា រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ ដើម្បី​ពិនិត្យ​លើ​សំណើ​របស់ រាជរដ្ឋាភិបាល​ក្នុង​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​របស់​រដ្ឋសភា លើ​ការបំពេញ​បន្ថែម​សមាសភាព​សមាជិក នៃ​រាជរដ្ឋាភិបាល​ដល់ លោក ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ប្រភព​ច្បាស់ការ​បានឱ្យដឹងថា ការបោះឆ្នោត​អាច​នឹង​ធ្វើ​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ នា​ថ្ងៃ​សុក្រ ទី​១៤ ខែតុលា ឆ្នាំ​២០២២ សប្តាហ៍​នេះ​តែម្តង​។​

​តប​តាម​សំណើ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២២ លោក វេង សាខុន ត្រូវបាន​ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​
​ហេតុផល​ចម្បង នៃ​ការបញ្ចប់​តំណែង​នេះ មិនទាន់​ត្រូវបាន​បង្ហើប​នៅឡើយ​ទេ ប៉ុន្តែ​ភ្លាមៗ បន្ទាប់ពី​មាន​ការបញ្ចប់​តំណែង​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ អំពី​ស្ថានភាព នៃ​ទឹកជំនន់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​កសិកម្ម ខណៈ​ដែល លោក វេង សាខុន អវត្តមាន​នៅក្នុង​ប្រទេស ដោយ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប​៕

Filed in: ព័ត៌មានជាតិ