ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​អុំទូក ដែល​ត្រៀម​ប្រកួត​នៅ​ថ្ងៃស្អែក

ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​អុំទូក ដែល​ត្រៀម​ប្រកួត​នៅ​ថ្ងៃស្អែក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២២​នេះ អភិបាល​ខេត្ដ​បាត់ដំបង ឯកឧត្តម សុខ លូ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ កីឡាករ​អុំទូក ដែល​ត្រៀម​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​០៩-១០ ខែតុលា ឆ្នាំ​២០២២​ស្អែក​នេះ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម សុខ លូ បាន​ណែនាំ​ដល់​កីឡាករ កីឡា​ការ​នី​អ៊ុទូក​ទាំងអស់ថា ឈ្នះ ចាញ់ ជា​រឿង​មួយ តែ​រឿង​សំខាន់​បំផុត​នោះ គឺ​ការគោរព​វិន័យ សេចក្តីថ្លៃថ្នូ កិត្តិយស និង​បាន​សប្បាយ​រីករាយ​ទាំងអស់គ្នា​។ លោក​បាន​អំពាវនាវ​ដល់​កីឡាករ កីឡា​ការ​នី​ទាំងអស់​ថា ក្នុង​ពិធី​អុំទូក​នេះ កុំ​ភ្លេច​អនុវត្ត​វិធានការ​របស់​សុខាភិបាល​៣​កុំ ៣​ការពារ និង​បន្ត​ចាក់​វ៉ាក់សាំង​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩​។​

​ ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា កម្មវិធី​អុំទូក​ថ្នាក់​ខេត្ត​នេះ គឺជា​លើក​ទី​២០ ហើយ​ទើបតែ​ខកខាន​២​ឆ្នាំ ជំនាន់​កូវី​ដ​១៩​កន្លងមក តែ​ឆ្នាំនេះ​ចាប់ផ្តើម​អុំទូក តាម​ប្រពៃណី​ខេត្ត​យើង​ជា​បន្ត​ទៀត​តទៅ ក្នុង​ថ្ងៃ​បុណ្យ​ចេញ​ព្រះវស្សា​រៀងរាល់ឆ្នាំ​។​

​ក្នុង​ឱ​កា​នោះ ឯកឧត្តម សុខ លូ ក៏​បាន​ជូនអំណោយ​ជា​ស្បៀងអាហារ មាន​អង្ករ មី ត្រីខ ទឹកត្រី ទឹកស៉ីអ៉ីវ ទឹក​សុទ្ធ សម្រាប់​ហូប​នៅពេល​ហ្វឹកហាត់ និង​នៅ​ពេល​បុណ្យអុំទូក​ផងដែរ​៕

Filed in: ព័ត៌មានជាតិ