ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ របស់​ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​គុយបា មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​

ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ របស់​ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​គុយបា មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឯកឧត្តម ម៉ា​នូ​អែល ម៉ា​រ៉េ​រ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​គុយបា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅ​រសៀល ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២២​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​

​ទស្សនកិច្ច​លើ​ក​របស់ ឯកឧត្តម​នាយករដ្ឋមន្ត្រី​គុយបា​មក​កាន់​កម្ពុជា ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ហើយ​ក៏​ធ្វើ​ឡើង​ប្រមាណ​២​សប្តាហ៍​បន្ទាប់ពី សម្តេច​តេជោ ហ៊ុន សែន បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​២ នៅក្នុង​ប្រទេស​គុយបា​ផងដែរ​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​កម្ពុជា ឯកឧត្តម ម៉ា​នូ​អែល ម៉ា​រ៉េ​រ៉ូ គ្រុស នឹង​ចូល​ក្រាប​បង្គំ​គាល់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ក៏​នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ​។​

​ឯកឧត្តម​នាយករដ្ឋមន្ត្រី​គុយបា នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ សម្តេច​តេជោ ហ៊ុន សែន ហើយ​នាយក​រដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ដែល​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត ក្នុង​វិស័យ កីឡា អប់រំ និង​វប្បធម៌ ក៏ដូចជា​វិស័យ​ផ្សេងៗ​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ