ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលពាន​រង្វាន់​រួមទាំង​ប្រកាសនីយបត្រ​ទទួលស្គាល់ «​ស្នាដៃ​ពេញ​មួយជីវិត​» ក្នុង​ការជួយ​កសាង​វិស័យ​ព័ត៌មាន​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ៣ ទសវត្សរ៍ ពី AIBD

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលពាន​រង្វាន់​រួមទាំង​ប្រកាសនីយបត្រ​ទទួលស្គាល់ «​ស្នាដៃ​ពេញ​មួយជីវិត​» ក្នុង​ការជួយ​កសាង​វិស័យ​ព័ត៌មាន​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ៣ ទសវត្សរ៍ ពី AIBD
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ត្រូវបាន​វិទ្យាស្ថាន​អាស៊ី​-​ប៉ាស៊ីហ្វិក ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ AIBD ផ្តល់ជូន​នូវ​ពានរង្វាន់ រួម​ទាំង​ប្រកាសនីយបត្រ​ទទួលស្គាល់ «​ស្នាដៃ​ពេញ​មួយជីវិត​» AIBD’s Lifetime Achievement Award ដែល​ជា​ការទទួលស្គាល់​ស្នាដៃ​ដ៏​ធំធេង​របស់ ក្រសួង​ព័ត៌មាន​កម្ពុជា ក្នុង​ការជួយ​កសាង​វិស័យ​ព័ត៌មាន​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ៣ ទសវត្សរ៍ កន្លងមកនេះ ។​

​ពា​ន «​ស្នាដៃ​ពេញ​មួយជីវិត​» នេះ​ត្រូវបាន ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន បាន​នាំយក​ពី​ប្រទេស​ឥណ្ឌា កាល​ពី​ការ​ប្រារព្ធ​មហាសន្និបាត AIBD លើក​ទី​២០ នា​ចុង​ខែ​កញ្ញា ឆ្នាំ​២០២២ កន្លងមកនេះ មក​ប្រគល់ជូន ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍ របស់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ដោយ​មាន​ការចូលរួម​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ Zoom ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២២ នា​សាលប្រជុំ​ព្រះវិហារ ក្រសួង​ព័ត៌មាន​៕​

Filed in: ព័ត៌មានជាតិ